ប្រធានសភា​ឡាវ គាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈ និង​សុំឱ្យ​មានការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ឡាវ​

637
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៩ លោកស្រី ផានី យ៉ា​ថូ​ទូ ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​សម្ដែង​អារម្មណ៍​រីករាយ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ទាំងពីរ​នាពេល​កន្លងមក ពី​សេស​បាន​អបអរសាទរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

ប្រធានសភា​ឡាវ គាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈ និង សុំឱ្យ​មានការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ឡាវ​ (រូប: គូលែន)​

​ក្នុងឱកាស​នោះដែរ លោកស្រី ផានី យ៉ា​ថូ​ទូ បាន​គាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈ ដែល​បាន​ចុះហត្ថលេខា​នាឱកាស​នេះ និង​បានស្នើ​សូម​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស​ភា​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ចាប់ពី​ថ្នាក់ដឹកនាំ​រហូត​ដល់គ​ណៈ​កម្ម​ការជំនាញ ជាពិសេស​គួរ​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​រួមគ្នា ព្រមទាំង​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ជំរុញ​កិច្ច​សហប្រតិបត្តិ​ផ្នែក​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ដែល​នៅមានកម្រិត​ឲ្យ​បាន​កើនឡើង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម