ក្បាលរថភ្លើង​ដែល​ទិញ​ពី​ម៉ិ​ក​ស៊ិ​ក មានមុខ​ងារ​និង​ផលប្រយោជន៍​ច្រើន​ដល់​ម្លឹ​ង

648
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្បាលរថភ្លើង​ថ្មី​ទំនើប​ចំនួន​៣​គ្រឿង​ដែល​ទិញ​ពី​ប្រទេស​ម៊ិ​ក​ស៊ិ​ក បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ កាលពី​សប្តាហ៍​មុន និង​បាន​ស្ទូច​ដាក់​លើផ្លូវ​រថភ្លើង​រួចរាល់ ហើយ​កាលពី​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩​នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​ក្បាលរថភ្លើង​ទាំងនោះ​។​

​លោកអ្នក​ដឹង​ទេ​ថា​ក្បាលរថភ្លើង​ថ្មី​នេះ​មាន​មុខងារ​សំខាន់​អ្វីខ្លះ​? បើ​យោងតាម​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា​៖​រថភ្លើង​ក្នុង​មួយគ្រឿង​អាច​ផ្ទុក​មនុស្ស​បាន ៥៦​នាក់ បំពាក់​ម៉ាស៊ីនត្រជាក់ មាន​កៅអីអង្គុយ​ធំ​ទូលាយ មាន​បំពាក់​ប្រព័ន្ធ​Wi-Fi ប្រព័ន្ធ​ហ្វ្រាំង​ចាប់បាន​លឿន​រហ័ស អាច​បង្កើនល្បឿន​បាន​លឿន ដល់​៨០-៩០​គម​/​ម៉ មាន​ទ្វារ និង​ជណ្តើរ​ចុះ​ដោយ​ស្វ័យប្រវត្តិ មាន​បំពាក់​ប្រព័ន្ធគ្រប់គ្រង​រំយោល​មិន​រលាក់ ប្រតិបត្តិការ​អាច​បញ្ជា​បាន​ទាំងសងខាង មាន​បង្គន់​អនាម័យ ជាពិសេស​មាន​ទូរទស្សន៍​រហូតដល់​១២​គ្រឿងក្នុង​មួយ​ទូរថភ្លើង​។​

​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ស្នើសុំ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​រថភ្លើង​ស៊េរី​ទំនើប​ចំនួន​បី​គ្រឿង​នេះ​។ រថភ្លើង​ទាំងបី​គ្រឿង​នេះ នឹងធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ព្រលានយន្ដហោះ​ភ្នំពេញ ឬ​អាចរ​ត់ទៅ​ក្រុងព្រះសីហនុ ឬ​រត់​ទៅដល់​ប៉ោយប៉ែត​តែម្ដង​។​

​ប្រភព​ក្រសួង​សាធារណការ បានឱ្យដឹងថា រថភ្លើង​ទាំងនេះ នឹង​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕ ល​