គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៥​ខែមករា​ស្លាប់​៤​នាក់​របួស​១៥​នាក់​

504
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​១៤​ដល់​ម៉ោង​២​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​ម្នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១៥​នាក់​(​ស្រី​២​នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៩​នាក់ នៅ​ថ្ងៃទី​១៥ ខែមករា គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១០​លើក ។​

សូមជម្រាបថា ក្នុង​រយៈពេល​១៥​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៧១​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២៧៥​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៦០​លើក ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម