សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​បង្កើតជា​ផ្លូវការ នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​

536
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / សៀមរាប​: ក្នុងនាម​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុម​ប្រឹក​វប្បធម៌​អាស៊ី (ACC) សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ប្រកាស​ពី​ការ​បង្កើតជា​ផ្លូវការ​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី នៅលើ​ទឹកដី​សៀមរាប​អង្គរ​នា​ព្រលប់​ថ្ងៃទី​១៥ ខែ មករា ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​ព្រឹត្តិការណ៍​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​មកពី ២៦ ប្រទេស​នៅ​ទូទាំង​អាស៊ី​។

​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ស្ថាបនិក​កិត្តិយស នៃ ACC នឹង​ថ្លែង​ចំណាប់អារម្មណ៍​នៅពេល​ល្ងាច​នេះ ដើម្បី​ប្រកាស​ពី​ការបង្កើត​ក្រុមប្រឹក្សា​វប្បធម៌​អា ស៊ី​ជា​ផ្លូវការ រួច​សម្ដេច​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​លៀង​សោយ​ភោជន៍​នៅ​ទី​លានជល់ដំរី​នៃ​ប្រាសាទ បាយ័ន ដោយមាន​វត្តមាន​ភ្ញៀវ​ជាង​៨០០​នាក់ មកពី​ស្ថាប័ន​នីតិប្រតិបត្តិ និង​នីតិប្បញ្ញត្តិ​ជាតិ និង អន្តរ ជាតិ​។​

​សូមបញ្ជាក់ថា «​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​» ត្រូវបាន​ប្តូរ​ឈ្មោះ​មកពី «​ក្រុមប្រឹក្សា​វប្បធម៌ ICAPP» នៅក្នុង​សម័យប្រជុំ​លើក​ទី​២៨ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP កាលពី​ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការងារ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​បើកចំហរ​។ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ត្រូវបាន​បង្កើតឡើង តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុ​ស្ស៉ី ហើយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ដ៏​គួរឱ្យ​កោតសរសើរ​នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់ ICAPP និង​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី​។​
​ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុ​ស្ស៉ី ត្រូវបាន​ប្រគល់​តួនាទី​ឱ្យ​រៀបចំ​ឯកសារ​គោល​សម្រាប់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ស្របតាម​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ ICAPP ដែល​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ លើក​ទី​២៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ខែកញ្ញា ឆ្នាំ​២០១៦​។​

​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បានសម្រេច​បង្កើត​លេខា​ធិ ការដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សម្រេច​ជ្រើស រើស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ ជា​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​, លោកស្រី ឃួន សុ​ដា​រី ជា​ប្រធាន​និង​លោក​សួស យ៉ា​រ៉ា ជា​អគ្គនាយក​។​

​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បង្កើតឡើង​ដើម្បី​លើក កម្ពស់​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក និង​ការផ្លាស់ប្តូរ​វប្បធម៌​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក លើកកម្ពស់​សាមគ្គីភាព​ក្នុង​ភាព​សម្បូរបែប​លើក កម្ពស់​សម្បត្តិ​វប្បធម៌​ជា​ប្រភព​នៃ​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព និង​កិច្ចសហការ​អន្តរជាតិ និង​ការផ្សារភ្ជាប់​អារ្យធម៌​និង​កសាង​នូវ​ទ្វីបអាស៊ី​មួយ​ប្រកប ដោយ​ចីរភាព កិច្ចសហការ​អន្តរជាតិ និង​ការ​ផ្សារ ភ្ជាប់​អារ្យធម៌​និង​កសាង​នូវ​ទ្វីបអាស៊ី​មួយ​ប្រកប​ដោ យ​ភាព​សុ​ខុ​ដុម​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ