ក្រុមហ៊ុន​អាកាសចរណ៍​”​អ៊ែ​ម​មឺ​រឹត​”​បំបែក​កំណត់ត្រា​ថ្មី​នៅ​ឆ្នាំ​២០១៩​គឺ​ដឹកជញ្ជូន​២,៦​លាន​តោន

519
ចែករម្លែក
  • 5
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​ភ្នាក់ងារ​ដឹកជញ្ជូន​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត Emirates SkyCargo​ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ថា​ជា​អ្នកផ្ដល់​សេវា​រហ័ស​សុវត្ថិភាព​និង​ប្រកបដោយ​ទំនុកចិត្ត​នោះ នា​ដើមឆ្នាំ​ថ្មី​នេះ​បាន​បំបែក​ឯក​ទក​ម្ម​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​រហូត​ជិត​ដល់ ២,៦ លាន​តោន ទៅកាន់​ទ្វីប​ទាំង​៦​។​

​ភ្នាក់ងារ​ដឹកជញ្ជូន​ពិសេស​នេះ​ធ្វើការ​ដឹកជញ្ជូន​ទំនិញ​ទាំងឡាយ​ដែល​ជួយ​ដល់​អាយុជីវិត​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ភ្នាក់ងារ​នេះ​ផ្ដល់​សេវា​ដឹកទំនិញ​ដូចជា សម្ភារៈ​សង្គ្រោះ​ជីវិត អាហារ និង វត្ថុ ឬ សត្វ​មានតម្លៃ​ជាដើម​។

​គួរ​ឲ្យ​កត់សម្គាល់ កាលពី​ឆ្នាំ​កន្លងទៅនេះ ឱសថ​ព្យាបាល​ជំងឺ​វ៉ាក់សាំង សាច់ ត្រី ផ្លែ ឈើ​ស្រស់ សត្វ​ចិញ្ចឹម ឡាន​មានតម្លៃ​មហាសាល រួមទាំង ប្រព័ន្ធ​ផ្កាយរណប កាលី​ហ្វា​សាត់ (Khalifasat) ត្រូវបាន​ដឹកជញ្ជូន​ដោយ​ភ្នាក់ងារ​នេះ​ទៅដល់​ទីកន្លែង​ទាន់ពេលវេលា​និង​ប្រកបដោយ​សុ​វត្ថ​ភាព​បំផុត​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ភ្នាក់ងារ​ដឹកជញ្ជូន​ពិសេស​នេះ​ក៏បាន​រួមចំណែក​នាំមក​នូវ ការកម្សាន្ត កីឡា និង ជួយ​លើកកម្ពស់​សេដ្ឋកិច្ចពិភពលោក​តាម​រយ​:​បណ្ដាញ​ដឹកជញ្ជូន​សកល​ដែល​សម្រួល​ដល់​ការនាំចេញ​ទៅកាន់​គោលដៅ​ទាំង​១៥៥​នៅ​ទូទាំង​ទ្វីប​ទាំង​៦​ជាមួយនឹង​យន្តហោះ​ទំនើប​និង​ប្រកបដោយ​ផាសុខភាព​របស់ អ៊ែ​ម​មឺ​រឹត ។

ជាក់ស្ដែង កាលពី ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ សេះ​ចំនួន​៥០០​ក្បាល​ត្រូវបាន​ដឹកជញ្ជូន​ពី​ទីក្រុង ឡេច (Liege)​ប្រទេស បែលហ្ស៊ិក ទៅកាន់​តំបន់ ហ្គ្រី​ន​វី​ល ស្ប៉ា​ថែ​ន​បឺ​ក (Greenville-Spartanburg) នៃ សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ក្នុង​កម្មវិធី FEI World Equestrian Games ™ Tryon 2018 ។​

​ដោយសារ​ការផ្ដល់សេវា​ដ៏​ល្អ​របស់ខ្លួន​ភ្នាក់ងារ​ដឹកជញ្ជូន​(EmiratesSkyCargo)​ពិសេស​នេះ​តែងតែ​បន្ត​ទទួលបាន​ពានរង្វាន់​ជាច្រើន​ជា​រៀងរាល់ឆ្នាំ​ហើយ​រំពឹងថា​នឹង​ទទួលបាន​ពានរង្វាន់​ថ្មី​ទៀត​នៅ​ឆ្នាំ​ថ្មី​នេះ​។

​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រេ​ត មាន​ប្រតិបត្តិការ ហោះហើរ ជា​រៀងរាល់ថ្ងៃ ពី​ភ្នំពេញ​ទៅកាន់ ឌូ​បៃ ដោយ​ឆ្លងកាត់​ទីក្រុង​យ៉ាំង​ហ្គោ​ន​៕S/