ថ្ងៃទី ១២ ខែ សីហា ២០១៧

1411
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោក អ្នក​បើ​ជួប​បញ្ហា​អ្វី​តោង​តែមាន​ការប្រយ័ត្នប្រយែង និង​ត្រៀម​ទប់ទល់​ឱ្យ បានល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ ចោទឡើង ។ ការប្រកប​របរ​រក​ស៊ី​ជួញ ដូរ​ឃើញថា ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត ឆ្ងាយ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ អតិថិជន​សុំ​ជំពាក់​ប្រាក់ កាស​បន្តិច ពីព្រោះថា ងាយ​ត្រូវ​ចាញ់បោក​គេ​ណាស់ដែរ ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន បញ្ហា​រកាំចិត្ត ច្រើន ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា មិនល្អ​ណាមួយ​ចោទឡើង ។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន នោះឡើយ ៕

​ឆ្នាំឆ្លូវ​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​បញ្ហា មិនល្អ​នោះ​ឃើញថា ងាយ​រត់​ចូល ណាស់​ហេតុនេះ គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់ ណាមួយ​ឈានចូល​កើត ។ ការរស់នៅ មាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុម មនុស្ស​ទាំង​នៅក្បែរ​ខ្លួន ឬ​ពី​ចម្ងាយ​បន្តិច​គប្បី​មានការ​អត់ ធ្មត់​ទើប​ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​ជំនួញ​ឃើញថា មិន គប្បី​ទុកចិត្ត​ក្រុមមនុស្ស​ពេក​ឡើយ ពីព្រោះថា គេ​ក៏​ងាយ​បង្ក​បញ្ហាលំបាក ត្រូវ​ដោះស្រាយ​នោះដែរ ។​
​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ឃើញថា មានការ​នឿយណាយ​និង​អស់សង្ឃឹម​ចំពោះ​គ្នា ច្រើន​បន្តិច​ដោយសារ​ម្នាក់ៗ មិនសូវ​យល់ចិត្ត​គ្នា ៕

​ឆ្នាំខាល​

​ ​រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច តែ​យ៉ាងណា​ការ បំពេញការងារ​បើ​មានការ​ពុះពារ​នោះ ក៏​តែងមាន​ការរីកលូតលាស់​ជា​សន្សឹមៗ ទៅមុខ​ឥត​ថយក្រោយ​នោះឡើយ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វីមួយ​ដោយ ក្តី​តក់ក្រហល់​ឡើយ ប្រយ័ត្ន​ជួប​រឿង​ស៊យ​ដាក់ទុន​ទៅហើយ អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោក ស្តាយ​នៅពេល​ក្រោយ​។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ ប្រការ​ណាមួយ ។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ភាពស្រស់​ស្រាយ និង​ផ្អែមល្ហែម​គួរ សមតែ​យ៉ាងណា ជម្លោះ​ពាក្យសម្តី​នោះ ក៏​ងាយ​ផ្ទុះ​ណាស់​ផង ៕

​ឆ្នាំថោះ​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វីមួយ ឃើញថា តែង​ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​បើ​ចង់​បើកហាង​ថ្មី ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់ ព្រោះថា អាចឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​កក់ក្តៅ​គ្រាន់បើ ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ ។ ​ ​ ​ ​ ​ ​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍ ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង ៕

​ឆ្នាំរោង​

​ ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយ សារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​លោកអ្នក​ងាយ​ជួប បញ្ហា​ជាមួយ​អ្នកដទៃ​ណាស់​ហេតុនេះ​ត្រូវ​មានចិត្ត​អត់ធ្មត់ និង​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ ។ ក្រៅ ពីនេះ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ទើប​ប្រសើរ ។ អ្ន​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន តិចតួច​ពិសេស បើ​ជួញ​ផ្លូវ​ឆ្ងាយ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង ។​
​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ថយក្រោយ ហេតុនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ ឈានដល់​ខ្លោងទ្វារ​ផ្លូវបំបែក ៕

ឆ្នាំម្សាញ់


​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ លោកអ្នក​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះតែ​ពិចារណា​ឱ្យបាន​ល្អ ពីព្រោះថា ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់ ។ ការរស់នៅ​វិញ​ឃើញថា មិន​ត្រូវយក ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន ឡើយ​នាំ​តែ​កើត​បញ្ហា​ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា ការចង់​ធ្វើ​អ្វីមួយ​ធំដុំ​គឺ​មិនសូវ​ឆ្លើយតប​ដូច គាប់​បំណង​ប៉ុន្មាន​ឡើយ ពិសេស​ងាយ​កើតរឿង​រ៉ាវ ជាមួយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ថែមទៀត ។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មា ការ​ជឿនលឿន​តិចតួច​ហើយក៏​ងាយ​កើត​ទំនាស់​ទាស់ ទែង​ដែរ ៕

ឆ្នាំមមី​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ មានជោគ​សិរី​សួស្តី​គួរសម​ហេតុនេះ​បើ​ចង់​ធ្វើ​អ្វីមួយ តែង​ជឿនលឿន​ទៅមុខ គ្រាន់​កក់ក្តៅ​ដែរ ។ សម្រាប់​ពេលវេលា ល្អ ក្នុងថ្ងៃនេះ​គឺ​ម៉ោង ១១:០០-២:៥៩ នាទី​រសៀល ។ អ្នក​ប្រកប​រប​រកស៊ី​ជួញ ដូរ​មាន​ភាពជឿនលឿន​ទៅមុខ​គួរសម ហើយ​បើ​ចង់​បណ្តាក់ទុន​ថ្មីៗ​ផង​ឃើញ ថា តែង​អាច​ទទួលជោគជ័យ​ត្រឡប់ មកវិញ​ច្រើន​ដែរ ។​
​ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ មាន​ភាព​ស្រស់ស្រាយ និង​កំពុង​ផ្អែមល្ហែម​គួរសម ៕

ឆ្នាំមមែ​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយ ចិត្ត​ផង​។ ក្រៅពីនេះ​សម្រាប់​លោកអ្នក​ដែល​ដំណើរ​ការងារ​ពាក់ព័ន្ធ​ប្រាក់កាស​មានការ​ជឿនលឿន គ្រាន់​កក់ក្តៅ​ជានិច្ច ។ ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ហើយ ចង់​បើកហាង​ថ្មី​ផង​ឃើញថា​ការ​ជោគ ជ័យ​រយៈពេល​វែង​មាន​ច្រើន​គួរសម ។​
​ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ឃើញថា​តែង​ឆាប់​ទទួល​ផ្លែផ្កា មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច ៕

ឆ្នាំវក


​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល សមាសភាព​មនុស្ស​បន្តិច​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​នាំទុក្ខ​លំបាក​នៅ​គ្រាក្រោយ ។ ចំណែក​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់ ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដួ​រ​មុខ​ជំនួញ មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ គឺ​ដូច​សព្វមួយដង​។​
​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី ប្រយ័ត្ន​អ្នកដទៃ​អុជអាល​នាំ​កើត​ជម្លោះ​វិវាទ​កើតឡើង ៕

​ឆ្នាំរកា​

​ ​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ លោកអ្នក​ប្រកបការងារ​អ្វី​ត្រូវ​សន្សឹមៗ​ហើយ​មិន​ត្រូវធ្វើ កិច្ចការងារ​អ្វី​សំខាន់ ពេក​ដែរ​ពីព្រោះថា​ឧបសគ្គ​នៅ​រារាំង មុខ​ខ្លះៗ​នាំ​ជួប​ផល​លំបាក​ក្នុងការ​រែក ពុន​។ ទោះបីយ៉ាងណា​ការបំពេញ​ការងារ​អ្វី​ក៏ដោយ លោកអ្នក​មិនអាច​ធ្វេសប្រហែស​បានទេ ត្រូវ​ប្រយ័ត្នប្រយែង ហើយ​ព្យាយាម​ឱ្យ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា ដូច​ជាទី​ពេញចិត្ត​ទៅរួច ។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​ភាព​សុខដុម ក៏​កើតមាន​ច្រើន​ដែរ​។​
​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពុន​ភាព ទុក្ខសោក​ទៅវិញ ៕

​ឆ្នាំច


​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វីមួយ​ត្រូវ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​បន្តិច ទើប​គ្មាន​បញ្ហា​មិន ល្អ​ណាមួយ​ចោទឡើង​។​សម្រាប់​ពេល វេលា​មិនល្អ​របស់​លោកអ្នក​នៅថ្ងៃនេះ គឺ​ម៉ោង ៧:០០-៨:៥៩​នាទី​ព្រឹក​គប្បី មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ ឃើញថា មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​អ្នកខ្លះ​រកប្រាក់​កាស់​គ្រាន់​បង្គ្រប់ ឆ្នាំ​បាយ​សឹង​មិនបាន​ទៀតផង​។​ការ​រស់ នៅមាន​បញ្ហា​រកាំ​ចិត្តច្រើន​ហេតុនេះ គប្បី​មានការ​អត់ធ្មត់ និង​ចិត្ត​ត្រជាក់​ទើប ប្រសើរ​ហោង ។​
​ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ មានការ​ថយក្រោយ និង​អ្នកខ្លះ​អាច​កើតជា​ជម្លោះ វិវាទ​ថែមទៀត ៕

​ឆ្នាំកុរ


​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត និង​ធ្វើ​អ្វី​ជឿនលឿន​គួរសម​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ទាំង ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​
​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ ជីវិត​នា​ថ្ងៃ​ខាងមុខចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ