បែក​ថ្នាំ​ដល់ក​ម្រឹត ឡើងលើ​បង្កាន់ដៃ​ផ្ទះ​ជាន់​ទី​២ ប៉ុនប៉ង​លោត​ទម្លាក់ តែ​មិនបាន​សម្រេច​

531
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នាក់ ដោយសារ​អំណាច ឥទ្ធិពល​នៃ​គ្រឿងញៀន មាន​ពេញបន្ទុក​ក្នុង​ខ្លួន រហូតដល់​បែក រវើរវាយ លែង​ដឹង​ខុសត្រូវ បែរជា​ឡើង​តោង​លើ​បង្កាន់ដៃ​ផ្ទះជួល​ជាន់​ទី​២ ប៉ុនប៉ង​លោត​សម្លាប់ខ្លួន តែ​មិនបាន​ស្រេច អស់​រយៈពេល​ជាង​១​ម៉ោង សាច់ញាតិ ក្រុមគ្រួសារ លួងលោម​ផង នៅ​មិន​ស្តាប់ លប​ហក់​ចូល​ព្រួត​ចាប់ អូស​ច​ចុះក្រោម​បាន​ដោយ​សុវត្ថិភាព​។​

​ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០ នាទី​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះជួល​ជាន់​ទី​២ ផ្លូវលំ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​យុវជន​បែក​ថ្នាំ​ខាងលើ អាយុ​ជាង​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ ជ​មួយ​បងប្អូន ក្រុមគ្រួសារ​។​

​តាម​ប្រជាពលរដ្ឋ​រស់នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា យុវជន​ខាងលើ​ទើបតែ​មក​ស្នាក់នៅ ធ្វើ​ការងារ ក្នុង​រយៈពេល​ថ្មីៗ​នេះ​ទេ ពុំ​សូវ មាត់ក ហើយក៏​មិនដែល​មានទំនាស់​ជាមួយ​បងប្អូន​ណា​ដែរ មិនដឹងថា​រូបគេ​ប្រើប្រាស់​គ្រឿងញៀន​តាំងពី​ពេលណា ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ រវើរវាយ ដោយ​ឥ​ទ្ធ​ពល​ថ្នាំ​ធ្វើទុក្ខ រត់​ឡើងលើ​បង្កាន់ដៃ​ផ្ទះ​ជាន់​ទី​២ ឱប​បំពង់​ទុយោ​ជាប់ ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ទៅវិញ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ក្រុមគ្រួសារ បងថ្លៃ​ស្រី ទៅ​លួងលោម​យ៉ាងណា​ក៏​មិន​ចុះ ផ្អើល​អស់ព​រដ្ឋ សមត្ថកិច្ច ចុះទៅ​ល្បួង​លួង​ឲ្យ​ចុះ នៅតែ​មិន​ចុះ អស់​រយៈពេល​ជាង​១​ម៉ោង រហូតដល់​ប្អូនប្រុស​របស់គេ​ម្នាក់ទៀត មកដល់ និយាយអង្វរ ឲ្យ​ចុះ តែ​បងប្រុស​មិន​ចុះ ស្ទុះ​ចូល​ស្រវា​ចាប់​ឱប​ផ្ទប់​ជាប់ ពលរដ្ឋ សមត្ថកិច្ច ឡើងទៅ​បន្ថែម​ជួយ​ចាប់ ទាញ​អូស​ចុះ​បាន​ដោយ​សុវត្ថិភាព​។​

​តាម​ក្រុមគ្រួសារ ក្រោយពី​ចាប់ ជួយ យុវជន​ខ​ង​លើ​បាន​ហើយ សុំ​សមត្ថកិច្ច អាជ្ញាធរ គ្រប់គ្រង​យុវជន​ខាងលើ​ដោយ​ខ្លួនឯង ប្រើ​វិធីសាស្ត្រ​លួងលោម នឹង​យក​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ