ប៉ូលិស​ស្រុក​វាលវែង​ចាប់​ឃ​ត់​ខ្លួន​មនុស្ស​៤​នាក់​ជាមួយ​ថ្នាំញៀន​ចំនួន​១០៤​កញ្ចប់​

505
ចែករម្លែក

​ដោយ​: ពស / ពោធិសាត់​: ប៉ូលិស​ស្រុក​វាលវែង​បានធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​៤​នាក់ ជាមួយ​ថ្នាំញៀន​ចំនួន​១០៤​កញ្ចប់ កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩ នៅ​ចំណុច​ដំណាក់​កន្សែង​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង​។​

​ជ​នស​ង្ស​យ័​ទាំង​៤​នាក់ ដែល​សមត្ថកិច្ច​ឃ​ត់​ខ្លួន​មាន ឈ្មោះ ១.​ហ៊ុល​និមល​ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ ២.​សូ​ហេង​ភេទ​ប្រុស​អ​យុ​៤៤​ឆ្នាំ ៣.​ហ៊ុន​អាត​ភេទ​ប្រុស និង​៤.​ឈ្មោះ​សាន​ចេក​ភេទ​ប្រុស​។ អ្នក​ទាំង​៤​បាន​ស្នាក់នៅ​ក្នុងភូមិ​ទីកន្លែង​ឃ​ត់​ខ្លួន​ខាងលើ​។ វត្ថុតាង​ដែល​រឹបអូស​បាន​មាន​ម្សៅ​ក្រាម​ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន​ចំនួន​១០៤​កញ្ចប់​ក្នុងនោះ មាន​១៣​កញ្ចប់​ធំ និង​៩១​កញ្ចប់​តូច លុយ​ចំនួន​២​ម៉ឺន​រៀល​។​

​ប៉ូលិស​ស្រុក​វាលវែង​បាន​កសាង​សំណុំរឿង​ប​ញ្ចួ​ន​ទាំង​មនុស្ស​៤​នាក់ និង​វត្ថុតាង មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ