​មន្ត្រី​៖​មាន​រោងចក្រ​៨១​ភាគរយ​បាន​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​២​ដង​ក្នុង​មួយខែ​

701
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យដឹងថា​គិត​មក​ត្រឹម​ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០១៩​មាន​រោងចក្រ​សហគ្រាស​ចំនួន​៨១​ភាគរយ​ហើយ​ដែល​បាននិងកំពុង​អនុវត្ត​ការបើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ចំនួន ២​ដង ក្នុង​មួយខែ តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​នៅ​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​បានឱ្យដឹងថា​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៦​ខែមករា​នេះ​ក្រសួង​ការងារ​បាន​ពិនិត្យ​និង​តាមដាន​អំពី​ការបើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​២​ដង​ក្នុង​មួយខែ​។​ឃើញថា​រោងចក្រ​សហគ្រាស​មួយចំនួនធំ​បាន​អនុវត្ត​ស្របតាម​សេចក្តីប្រកាស​លេខ​៤៤២​។​

ក្នុងនេះ​ដូចជា​១,​រោងចក្រ​សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ប្រមាណ​៥០​ភាគរយ​អនុវត្ត​ការបើកប្រាក់​ឈ្នួល​លើក​ទី​១​នៅ​ចន្លោះ​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៩​ខែមករា​នេះ​និង​បើក​លើក​ទី​២​នៅ​ចន្លោះ​ថ្ងៃទី​១​ដល់​ថ្ងៃទី​៧​នៃ​ខែ​បន្ទាប់​។​២,​រោងចក្រ​សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ប្រមាណ​២៥​ភាគរយ​អនុវត្ត​ការបើកប្រាក់​ឈ្នួល​លើក​ទី​១​នៅ​ថ្ងៃទី​១៦​នៅ​ខែម​ករានេះ​និង​បើក​លើក​ទី​២​នៅ​ថ្ងៃទី​១ នៃ​ខែ​បន្ទាប់​។​

៣,​រោងចក្រ​សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ប្រមាណ​២៥​ភាគរយ​អនុវត្ត​ការប្រើ​ប្រាក់​ឈ្នួល​លើក​ទី​១​នៅ​ថ្ងៃទី​២៥​ខែមករា​និង​លើក​ទី​២​នៅ​ថ្ងៃទី​១០​នៃ​ខែ​បន្ទាប់​។​ក្នុង​សេចក្តីជូនដំណឹង​ខាងលើនេះ​បាន​បញ្ជាក់ដែរថា​ចំពោះ​រោងចក្រ​សហគ្រាស​ដែល​កំពុង​រៀបចំ​អនុវត្តតាម​ការកំណត់​នេះ​ក្រសួង​នឹងធ្វើ​ការត្រួតពិនិត្យ​ដើម្បី​ជំ​រុញឱ្យ​អនុវត្ត​ហើយ​បើ​ករណី​មិន​អនុវត្ត​នឹងត្រូវ​ផាកពិន័យ​តាមច្បាប់​ស្តីពី​ការងារ​ពុំខាន​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្មីៗ​មកនេះ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏បាន​ធ្វើការ​ព្រមាន​ចំពោះ​រោងចក្រ​សហ​គ្រា​ណា​ដែល​មិន​អនុវត្តតាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​នេះ​នឹងធ្វើ​ការពិន័យ​ផងដែរ​។​ដោយឡែក​សម្រាប់​កម្មក​រ​និយោជិត​និង​សហជីព​មួយចំនួនធំ​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការកំណត់​បើកប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​ក្នុង​មួយខែ​២​ដង​នេះ​ដើម្បី​សម្រួល​ការចាយវាយ​ប្រចាំថ្ងៃ​ដល់ក​ម្មករ​៕S/​