លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ រិះគន់​យុទ្ធសាស្ត្រ​របស់លោក ចូ​សេ ម៉ូរ​

518
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ទំនងជា​រិះគន់​ចំពោះ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ជុំវិញ​យុទ្ធសាស្ត្រ​របស់លោក​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​

​គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វ៉េ​សរូប​នេះ​បានប្រែក្លាយ​វាសនា​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ឲ្យ​ប្រសើរ​ឡើងវិញ ចាប់តាំងពី​ចូល​ជំនួស​លោក ម៉ូ​រី​ញ៉ូ កាលពី​ខែធ្នូ ដោយ​ដឹកនាំ​ក្រុម​នេះ​យកឈ្នះ​៦ ប្រកួត​ជាប់​គ្នា​និង​កំពុង​ស្វះ​ស្វែងរក​កៅអី​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​។​
​ ​
សូល​ស្យែ​រ ត្រូវបានតែងតាំង​ដឹកនាំ​ជា​បណ្តោះអាសន្ន ហើយ​លោក​បាន​កសាង​តួនាទី​យ៉ាង រឹងមាំ​ក្នុង​ការទទួល​បានការ​ងារ​អចិន្ត្រៃយ៍ បន្ទាប់ពី​ចាប់ផ្តើម​បានល្អ​។​
​ ​
​លោក សូល​ស្យែ​រ បានរៀបចំ​ក្រុម​ឡើងវិញ ហើយ​កីឡាករ​ទាំងអស់​រីករាយ​នឹង​ទម្រង់​លេង​ថ្មី ដោយ​រកបាន​១៧​គ្រាប់​ត្រឹម​៦​ប្រកួត​។​
​ ​
លោក ម៉ូ​រី​ញ៉ូ រង​ការរិះគន់​ចំពោះ​យុទ្ធសាស្ត្រ​អវិជ្ជមាន​របស់លោក ហើយ សូល​ស្យែ​រ បាន​និយាយថា “​រឿង​ដំបូង​គឺ​ត្រូវ​បញ្ចេញ​ស្នាមញញឹម​នៅពេល​អ្នក​នៅ​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ពីព្រោះ​នៅពេលណា​គ្មាន​ស្នាមញញឹម យើង​ប្រាកដជា​នឹក​”​។​
​ ​
លោក សូល​ស្យែ​រ បាន​និយាយថា “​បញ្ហា​គឺ​ការប្រយុទ្ធ ល្បឿន កម្លាំង​។ ខ្ញុំ​ដឹងថា យើង​គ្មាន ល្បឿន​ល្អ​ទេ ប៉ុន្តែ​យើង​នៅ​ប្រយុទ្ធ​បាន​។ នេះ​គឺជា​អ្វីដែល​យូ​ណាយ​ធី​ត​ត្រូវមាន​។ ទម្រង់​បាល់ទាត់ បែប​ប្រយុទ្ធ​និង​ឆ្ពោះទៅមុខ​។ មិនមែន​លេងបួន​ជ្រុង​ដូច​ឆ្គួ​ត​និង​បោះ​មក​ក្រោយ​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) និង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ