១​ថ្ងៃ​បរិភោគ​បន្លែ​ផ្លែឈើ ៤០០ ក្រាម ដើម្បី​បង្ការ​ស្ត្រូ​ក​

540
ចែករម្លែក

ជាតិ​សរសៃ​ក្នុង​អាហារ​អាច បន្ថយ​ហានិភ័យ​ជំងឺ ៤​ក្រុម​ពី​១៦​ទៅ ២៤​ភាគរយ​រួមមានៈ ជំងឺ​សរសៃ ឈាម​, ស្ត្រូ​ក​, ទឹកនោមផ្អែម​ប្រភេទ​២ និង​មហារីក​ពោះវៀន ។​
​ ​
​ការស្រាវជ្រាវ​របស់​ស​កល វិទ្យាល័យ Dundee (​អង់គ្លេស​) ក្រោម ការឧបត្ថម្ភ​របស់​អង្គការ សុខភាព​ពិភព លោក (WHO) បង្ហាញថា ដោយ​គ្រាន់ តែ​បរិភោគ​ពី ២៥ ទៅ ២៩ ក្រាម ជាតិ​សរសៃ​ក្នុង​១​ថ្ងៃ អ្នក​អាច​ស្វ័យ​កាត់ បន្ថយ​ដល់ ១៥ ទៅ ៣០​ភាគរយ ហានិភ័យ​ឆាប់​ស្លាប់ ដោយសារ​ជំងឺ គ្រោះថ្នាក់​ផ្សេងៗ ។ នេះ​ជា​លទ្ធផល ទទួលបាន​ពី​ទិន្នន័យ​សុខភាព​របស់ មនុស្ស ១៣៥ លាន​នាក់ ។​
​ ​
ការពិសោធន៍​មួយចំនួន​នៅ បង្ហាញថា អ្នក​បរិភោគ​គ្រប់​ជាតិ​សរសៃ និង​មាន​ទម្លាប់ខ្លួន​ទាប​ជាង ហើយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​ជាង​, ប្រព័ន្ធ​បាក់តេរី​ផ្លូវ ពោះវៀន​ល្អ​ជាង ។​
​ ​
ដើម្បី​ផ្គត់ផ្គង់​គ្រប់ ២៥ ក្រាម ជាតិ​សរសៃ​សម្រាប់​សរីរាង្គ អ្នក​ត្រូវ បរិភោគ​ប្រមាណ ៤០០ ក្រាម បន្លែ និង​ផ្លែឈើ​ក្នុង​មួយថ្ងៃ ។​

​ការស្រាវជ្រាវ​ទើបត្រូវ​បានប្រកាស លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ TheLancet ៕