តាមពិត​យើង​ផោម​រាល់ថ្ងៃ​គឺ​ដោយសារតែ​

723
ចែករម្លែក

​ក្នុង​ពោះវៀន​គឺ​តែងតែមាន​វត្ត មាន​ខ្យល់​ដែលមាន​ចាប់ពី​ក្រពះ​ទៅទល់ នឹង​រន្ធ​គូទ ។ យើង​អាច កត់សម្គាល់​ដឹង ពី​ខ្យល់​នៅ​ពោះវៀន​បាន​ប្រសិនបើ​វា មាន​ច្រើន​ហួសប្រមាណ ឬ​បង្កឱ្យមាន ការឈឺចាប់ ។​
​ ​
មាន​ខ្យល់​ច្រើនពេក​នៅក្នុង ក្រពះ ឬ​ពោះវៀន​ផ្នែក​ខាងលើ​អាច បណ្តាលឱ្យ​ភើ ។ ហើយ​បើ​វា មាន​ខ្យល់ ច្រើន​នៅ​ពោះវៀន​ផ្នែក​ខាងក្រោម វា អ្នក​អាច​បណ្តាលឱ្យ​ផោម ។ វា​អាច បណ្តាលឱ្យ​ចុក ឬ​ឈឺពោះ​ដោយ​មិន មាន​មូលហេតុ​ច្បាស់លាស់ ។​
​ ​
មាន​មនុស្ស​ភាគច្រើន​ផោម​តែ ម្តងម្កាល​តែប៉ុណ្ណោះ តែ​អ្នកខ្លះ​វិញ​ច្រើន ដង​ក្នុង​មួយថ្ងៃ ហើយ​អាចជា​ទម្លាប់​ជា ធម្មតា​ប្រចាំថ្ងៃ​របស់គេ ។ ជួនកាល​ការ មាន​ខ្យល់​ក្នុង​ពោះវៀន លើសលប់​អាច​បង្ហាញ​ពី​បញ្ហា​នៃ​ការរំលាយ​អាហារ​។​
​ ​
​ការ​មាន​ខ្យល់​ក្នុង​ពោះវៀន ច្រើន​ផ្នែក​ខាងលើ អាច​បណ្តាលមកពី ការ​លេប​ខ្យល់​ច្រើនពេក ពេល​បរិភោគ អាហារ ឬ​ទំពា​ស្ករ​កៅស៊ូ​ជាដើម ។ ចំពោះ​ពោះវៀន​ផ្នែក​ខាងក្រោម​វិញ​វា អាចមកពី​សកម្មភាព​របស់​ពពួក​បាក់តេរី ទៅលើ​ម្ហូបអាហារ​ដែល​មិនត្រូវ​បាន បំបែក ហើយ​ធ្លាក់​រហូតដល់​ដល់​ពោះវៀនធំ ។​
​ ​
​វា​ជាប់ទាក់ទង​ទៅនឹង​សកម្មភាព​របស់​បាក់តេរី​ដែល​បង្កើត​នូវ អ៊ីដ្រូសែន កាបូនឌីអុកស៊ីត ហើយ​ជួន កាល​ឧស្ម័ន​មេតាន ៕ ដោយ​: health.com.kh​