តុលាការ​ឃុំខ្លួន​ប្ដី​និង​ប្រពន្ធ​ដែល​ស៊ីដាច់​លុយ​ជិត​១​លាន​ដុល្លារ​តាម​រូបភាព​លក់​ដី​ខ្យល់​

698
ចែករម្លែក
  • 39
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្ដី​និង​ប្រពន្ធ​ដែល​ពាក់ព័ន្ធ​ករណី​ស៊ីដាច់​ប្រាក់​ប្រជាពលរដ្ឋ​ជិត​១​លាន​ដុល្លារ អាមេរិក​តាម​រូបភាព​លក់​ដី​ខ្យល់​ត្រូវ​តុលាការ​ស​ម្រ​ច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១៧​មករា​ឆ្នាំ​២០១៩​នេះ​។​

ជនសង្ស័យ​ឈ្មោះ​ជៀម​ច័ន្ទ​បុរី​អាយុ​៥០​ឆ្នាំ​ជា​ប្រពន្ធ​មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​ទ្រា ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ ៥៤៥៥ ផ្លូវ​សម្បត្តិ​មាស​១ បុរី​សម្បត្តិ​មាស​ភូមិ​បឹង​សាឡាង​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​។​ប្តី​ឈ្មោះ​អ៊ូ​សៀក​រ៉ា​ន់​អាយុ​៤៨​ឆ្នាំ​បាន​ត្រូវ​លោក​ហោ​លី​ណា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ឆបោក បទ​ក្លែង​ឯកសារ​សាធារណៈ​និង​បទ​ប្រើ​ឯកសារ​ក្លែង ។​

​ប្រភពពី​សមត្ថកិច្ច​ព័ត៌មាន​បានឱ្យដឹងថា​រូបភាព​ឆបោក​នៃ​បុគ្គល​ទាំង​២​នាក់​ដោយ​មុនដំបូង​ឡើយ​ពួកគេ​បាន​ចាត់តាំង​គ្នីគ្នា​ឱ្យមាន​អ្នកដើរតួ​នៅ​ខាងក្រៅ​ប្រទេស​ជាមួយនិង​មេធាវី​ផង​។​ទៅ​ចុះកិច្ចសន្យា​ជាមួយ​ធនាគារ​ដើម្បីឱ្យ​អ្នកទិញ​បង់ប្រាក់​លក់​ដី​ខ្យល់​ឱ្យ​ប្រជាពលរដ្ឋ​ដោយមាន​ប្តី​ប្រពន្ធ​២​នាក់​នេះ​ដើរ​ឃោសនា​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​ជឿ​ព្រម​ទិញ​និង​បង់ប្រាក់​ឱ្យ​ពួកគេ ។

​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួ​សារបាន​ចាញ់កល​ល្បិច​នេះ​ដោយបាន​បង់លុយ​ទិញ​ដី​ជា​បន្តបន្ទាប់​។​គ្រួសារ​ខ្លះ​៥​ម៉ឺន​ដុល្លារ​ខ្លះ​៨​ម៉ឺន​ដុល្លារ​និង​ខ្លះទៀត​រហូតដល់​៣៥​ម៉ឺន​ដុល្លារ​សរុប​ប្រមាណ​១​លាន​ដុល្លារ​ឯណោះ​។​ប៉ុន្តែ​មិនឃើញ​មាន​ដី​ទេ​ក្រៅ​អំពី​ក្រដាស់​បង្ហាញ​ពី​ដី​អភិវឌ្ឍ​នៅ​កន្លែង​នេះ​កន្លែង​នោះ​ដោយ​មិនមាន​ភាពច្បាស់លាស់​សោះ ។

​ដោយ​កើតការ​សង្ស័យ​ម្ចាស់​លុយ​ក៏​ដាក់ពាក្យ​ប្ដឹង​មក​សមត្ថកិច្ច​តែម្ដង​។​ទើប​ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​កាលពី​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩​នាំមក​ក្រសួងមហាផ្ទៃ​ដើម្បី​សាកសួរ​រួច​កសាង​សំណុំរឿង​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​ដើម្បី​បន្ត​នីតិវិធី​៕S/​

​តុលាការ​ឃុំខ្លួន​ប្ដី​និង​ប្រពន្ធ​ដែល​ស៊ីដាច់​លុយ​ជិត​១​លាន​ដុល្លារ​តាម​រូបភាព​លក់​ដី​ខ្យល់​

ទីតាំងផ្សាយពាណិជ្ជកម្ម