ធា​រី ហង់​រី ផ្ញើ​សារ​ព្រមាន​អតីត​មិត្ត​រួម​ក្រុម Arsenal ភែ​ទ្រិ​ក វី​អេ​រ៉ា​

479
ចែករម្លែក

ធា​រី ហង់​រី (Thierry Henry) ដែលជា​អតីត​វីរបុរស​ក្លឹប Arsenal បាន​សារភាពថា ខ្លួន​និង​អតីត​មិត្ត​រួម​ក្រុម ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Viera) នឹង​យក​ទំនាក់ទំនង​មិត្តភក្តិ ទុក​មួយ​ឡែក​សិន​នៅពេល​ក្រុម Monaco ជួប​ប្រកួត​ជាមួយ​ក្រុម Nice នៅ​ក្របខណ្ឌ Ligue 1​។​
​ ​
​គ្រូបង្វឹក​ទាំងពីរ​នឹង​ប្រឈមមុខ​ដាក់គ្នា​ជា​លើកដំបូង​ក្នុង​អាជីព​ជា​អ្នកដឹកនាំ​របស់ខ្លួន បន្ទាប់ពី លោក​ទាំង​ពីរបាន​ចូលកាន់​តំណែង អំឡុង​រដូវក្តៅ​។​
​ ​
អតីត​មិត្ត​រួម​ក្រុម​ទាំងពីរ​លើក​ពាន​៥​ជាមួយគ្នា​នៅ​ក្លឹប Arsenal អំឡុងពេល​វេលា​ដ៏​ជោគជ័យ ជាមួយ​លោក អា​សេន វែង​ហ្គើ (Arsene Wenger)​។​
​ ​
​អ្នក​ទាំង​ពីរលើក​ពាន​វើ​ល​ខាប់​កាលពី​ឆ្នាំ​១៩៩៨ ខណៈពេល​ក្រុម​បារាំង​លើក​ពាន​វើ​ល​ខាប់ ជា​លើកដំបូង​។ បើទោះបី​ជាមាន​ប្រវត្តិ​បែបនេះ​ក៏ដោយ លោក ហង់​រី បាន​ទទួលស្គាល់ថា លោក​នឹងមិន​រាក់ទាក់ វី​អេ​រ៉ា មួយរយៈ​ខ្លី អំឡុងពេល​ប្រកួត​នេះ​។​
​ ​
​ហង់​រី បាន​និយាយថា “​វី​អេ​រ៉ា គឺជា​មិត្ត​របស់ខ្ញុំ ហើយ​គាត់​គឺជា​បុគ្គល​ដែល​ខ្ញុំ​កោតសរសើរ មិន​ត្រឹមតែ​ក្នុងនាម​ជា​កីឡាករ​ទេ ប៉ុន្តែ​ក្នុងនាម​ជា​គ្រូបង្វឹក​ផងដែរ ហើយ​ការប្រកួត​នេះ មិនអាច​កែប្រែ​ការគោរព​នេះ​ទេ ប៉ុន្តែ​ការប្រឈមមុខ​រវាង​ក្រុម Monaco និង​ក្រុម Nice គឺជា​រឿង​សំខាន់​”​។​
​ ​
​នៅពេលនេះ ក្រុម Monaco ឈរ​នៅ​លេខ​រៀង​ទី​១៩​នៅលើ​ក្របខណ្ឌ​កំពូល​របស់​បារាំង បន្ទាប់ពី​ឈ្នះ​ត្រឹម​បី​ប្រកួត​នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ព​សិ​ដ្ឋ​

លោក ធា​រី ហង់​រី (Thierry Henry) និង​លោក ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Viera)