​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ម្នាក់ទៀត​រងរបួស​ធ្ងន់​

566
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ឯ​ស្ត្រី​ម្នាក់ទៀត​រងរបួស​បន្ទា​ប់​ពី​ជិះ​ម៉ូតូឌុប​គ្នា​បត់​ឆ្លងផ្លូវ​ត្រូវបាន​រថយន្ត​សាំ​យ៉ុង​មិន​ស្គាល់​ស្លាក​លេខ​បើក​បុក​ពេញទំហឹង​ខ្ទាត​ជិត​១០០​ម៉ែត្រ​ហើយ​បើក​រត់​បាត់​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតមានឡើង​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​កែង​ផ្លូវ​៣០​ម៉ែត្រ ត្រង់ចំណុច​មុខ​ក្រុមហ៊ុន​លក់​រថយន្ត Mecerdez ភូមិ​ទួល​រកា​១ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។

​សព​ស្ត្រី​រងគ្រោះ​ឈ្មោះ​ស៊ឹម​សុ​ម៉ា​រ៉ា​អាយុ​ជិត​៥០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ព្រែក​តា​គង់​(​ច្រកចូល​ប៊ុនធឿន​មាត់បឹង​)​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​ស្ត្រី​រងរបួស​ឈ្មោះ​សា​រ៉េ​ម​អាយុ​៣០​ឆ្នាំ​ជាង ស្នាក់​នៅផ្ទះ​ជាមួយ​ស្ត្រី​រងគ្រោះ​។​គាត់​បាន​ជិះ​ម៉ូតូ​គុប​មួយគ្រឿង ស្លាក​លេខ​ភ្នំពេញ 1AR-4903 បាន​ឌុប​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​៕S/​