សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩

640
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​អ្នក​វិនិយោគិន ពាណិជ្ជករ​បរទេស​មា​ន​ការជឿជាក់​មក​លើក​ម្ពុ​ជា​ ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​នេះ​បាន​បង្ហោះ​សារ​ជូន​ជនរួមជាតិ​ដោយបាន​គូសបញ្ជាក់​ពី​តម្លៃ​នៃសុខ​សន្តិភាព​​ដែល​បាន​នាំ​ប្រទេសជាតិ​ឲ្យ​មានការ​អភិវឌ្ឍ​រីក ចម្រើន​ដូច​ស​ព្ធ​ថ្ងៃនេះ ។​ជាមួយនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​បងប្អូន​ជនរួមជាតិ​និង​គណបក្ស​នយោបាយ​ទាំងអស់​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​ឲ្យ កម្ពុ ជាមាន​ឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។​ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា​ដោយសារតែ​ប្រទេស​កម្ពុជា​យើង​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ នេះហើយ​ទើប​ធ្វើ​ឲ្យ​ដៃ គូ​ពាណិជ្ជករ វិនិយោគិន និង​សហគមន៍​អន្តរជាតិ​មាន​ជំនឿ​ទុកចិត្ត​យ៉ាងខ្លាំង មកលើ​ការដឹកនាំ​របស់​កម្ពុជា​៕

*​សម្តេច​ប្រធានព្រឹទ្ធសភា ទទួល​ជួប​សវនាការ​ជាមួយ​ប្រធានព្រឹទ្ធសភា​អូស្ត្រាលី
​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​វិមាន​ព្រឹទ្ធសភា បានទទួល​ជួប​សវនាការ​ជាមួយនឹង​គណៈប្រតិភូ​ជាន់ខ្ពស់ ព្រឹទ្ធសភា​អូស្ត្រាលី ដឹកនាំ​ដោយ​លោក​ស្កុ​ត រ៉ា​យ​អ៊ែន​( Scott Ryan) ប្រធានព្រឹទ្ធសភា​អូស្ត្រាលី ក្នុងឱកាស​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា​អូស្ត្រាលី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ខេត្តសៀមរាប និង​បន្ត​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​។​សម្តេច​វិបុល​សេនា​ភក្តី បាន​សម្តែង​នូវ​ការ ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​លោក Scott Ryan និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៧ នៃ​វាទិកា​សភា​អាស៊ី​-​ប៉ា​ហ្វិ​ក នៅ​ខេត្តសៀមរាប និង​បន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​។​ការអញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​និង​ទស្សនកិច្ច​របស់លោក បានបង្ហាញ​ច្បាស់​ពី​ការគាំទ្រ​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​និង​ជា​ប្រធាន​អង្គប្រជុំ ព្រមទាំង​រួមវិភាគទាន​ឲ្យ​ដំណើរការ​នៃ​កិច្ចប្រជុំ​ទាំងមូល បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ប្រកបដោយ ជោគជ័យ​៕

*​សម្តេច ស ខេង​: បើ​គ្មាន​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​អ្នកស្លាប់​នឹង​កើន​ឡើងដល់ ជាង​៣​ពាន់​នាក់​នៅ​ឆ្នាំ​២០២០
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​បញ្ជាក់ថា នៅ​កម្ពុជា​តាម​ការប៉ាន់ស្មាន​របស់​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បើ​គ្មាន​វិធានការ​ទប់ស្កាត់​អោយមាន​ប្រសិទ្ធភាព​ទេនោះ ចំនួន​អ្នកស្លាប់​នឹង​កើន​ដល់ ៣.២០០​នាក់ នា​ឆ្នាំ​២០២០​ខាងមុខនេះ​។ ការ​ថ្លែង​បញ្ជាក់​នេះ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នេះ នៅ​ក្រសួងមហាផ្ទៃ​ឡ​៕

*​ក្រសួងពាណិជ្ជកម្ម​ប្រកាន់​គោលជំហរ​ថា មិន​លន់តួ​យូរ​ទេ​ជាមួយ EU លើ​បញ្ហា​ការយកពន្ធ​អង្ករ​ខ្មែរ​
​តាម​ការគ្រោងទុក​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​សន្និសីទ​សារ​ព័ត​មាន ស្តីពី​ការដាក់​វិធានការ​ការពារ​ទីផ្សារ (Safegusard Measures) ដោយ​សហភាព​អឺរ៉ុប (EU) មកលើ​អង្ករ (Indica Rice) របស់​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប នៅ​ទីស្តីការក្រសួង ក្រោម​វត្តមាន​របស់លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។​នៅក្នុង​សន្និសីទ​សារ​ព័ត​មាន​នេះ លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើងថា “​យើង​នឹងមាន​វិធាន​បន្ត​ទោះបីជា​មានការ​យកពន្ធ​អង្ករ​ពី​កម្ពុជា​ក្តី ដោយ​យើង​ឈរលើ​គោលការណ៍​ឯករាជ្យ​ផ្ទាល់ គឺ​ការពង្រឹង​ឯករាជ្យភាព​ជាតិ អធិបតីភាព​ជាតិ​ក្នុងនាម​ពាណិជ្ជកម្ម​យើង​នឹង​លែង​សុំ ឬ​តវ៉ា​អ្វី​ទៀត​ទេ (​បើសិន អ៊ី​យូ នៅតែ​មិន​ព្រម​ឲ្យ​) ដែល​តាម​គោលការណ៍​ច្បាប់​គឺ​យើង​ឈរ​ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ​មួយ យើង​ច​ចារ​ក្នុងនាម​ជា​សមាជិក​អាស៊ាន ប៉ុន្តែ​តំបន់​ពាណិជ្ជកម្ម​ស៊េរី​ខុស​មួយ​ដែល​យើង​គ្រោង​បញ្ចប់​ក្នុងឆ្នាំនេះ មានន័យថា​អាស៊ាន​បូក​នឹង​ប្រទេស​ចំនួន​០៦​ផ្សេងទៀត រួមមាន​៖​ប្រទេស​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ញ៉ូ​សា​ឡែ​ន និង​ឥណ្ឌា បើ​បូក​បញ្ចូល​គ្នា​គឺ ធំ​ជាង​ពាក់កណ្តាល​នៃ​សេដ្ឋកិច្ចពិភពលោក​។ ហើយ​យើង​កំពុងតែ​រៀបចំ​តំបន់​ពាណិជ្ជកម្ម​ស៊េរី​នេះ​រួច យើង​បូក​ជាមួយ​តំបន់​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់ ដែល​នេះហើយ​គឺ​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​”៕

*​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​ប្រសាសន៍​សម្ដេច​ក្រឡាហោម ឲ្យ​ឈប់​ពាក្យ​ប្រើពាក្យ “​របប​ក្រុងភ្នំពេញ ឬ​របប​លោក ហ៊ុន សែន​”
​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ នេះ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយមាន​ខ្លឹមសារ​ជារួម​គាំទ្រ​ប្រសាសន៍​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ ដែល​បាន​អំពាវនាវ​ឈប់​ឲ្យ​មានការ​ប្រើប្រាស់​ពាក្យ​ថា “​របប​ក្រុងភ្នំពេញ ឬ​របប​លោក ហ៊ុន សែន​”​។​តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​សម្ដែង​នូវ​ការគោរព​គាំទ្រ​បំផុត ចំពោះ​ទស្សនៈ​ប្រកបដោយ​ឧ​ត្ត​ម​គតិ​ជាតិ​ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដែល​បានលើកឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ក្នុងឱកាស​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ស្ដីពី​ភាពជា​ដៃគូ រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ថា “​អ្នក​ដែល​ប្រើពាក្យ​ថា របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន គឺ​មិន​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ដែល​បាន​ចេញទៅ​បោះឆ្នោត​រហូតដល់​៨៣​ភាគរយ​”៕

*​ក្រសួង​ការងារ​ឱ្យ​តាម​រោងចក្រ​សហគ្រាស​ប្រយ័ត្ន​នា​រដូវប្រាំង​នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង
​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​ឱ្យ​ម្ចាស់​និង​និយោជក​តាម​សហគ្រាស​គ្រឹះស្ថាន​ការងារ​ទាំងអស់​ពិសេស​រោងចក្រ​សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​នា​រដូវក្តៅ​ខាងមុខ​ដែល​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​៕

*​ស្ទឹង​មង្គល​បូរី ចាប់ផ្តើម​រីង​ខះ បណ្តើរៗ​ហើយ មន្ត្រី​ថា មកពី​ការបូមទឹក​ធ្វើស្រែ​ប្រាំង លើក​ទី​២ ហួស​កម្រិត
​ស្ទឹង​មង្គល​បូរី ដែលជា​ស្ទឹង​ធំ​បង្អស់​ទី​១ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​រីង​ខះ បណ្តើរៗ​ហើយ ។ មន្ត្រី បាន​អះអាងថា នោះ​មកពី​ការបូមទឹក ធ្វើស្រែ​ប្រាំង​លើក​ទី​២ ហួស​កម្រិត ។​ ​ប្រជាពលរដ្ឋ រស់​នៅតាម​ដងស្ទឹង និង​ទទួលផល​ពី​ការប្រើប្រាស់​ទឺ​ក នៃ​ស្ទឹង​មង្គល​បូរី ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែមករា​ថា ពួកគេ​បាន​នឹង​កំពុង​ព្រួយបារម្ភ យ៉ាង​ជ្រាលជ្រៅ លើ​ការខ្វះ​ទឹក​ប្រើប្រាស់ និង​ទឹក​បរិភោគ ព្រោះ​ក្នុង​ផ្នែក​មួយចំនួន ក្នុង​ដងស្ទឹង​នេះ ដូចជា ចាប់ពី​ម្តុំ​ផ្សារ មង្គល​បូរី ដល់​ភូមិ​កសាង​ថ្មី ឃុំ​ឫស្សី​ក្រោក ឃុំ​គយ​ម៉ែង បាន​កំពុងតែ​រីង​ខះទឹក បណ្តើរៗ​ហើយ​៕