​ទំនង​ស្រវឹងស្រា​បើករថយន្ត​បុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​បង្ក​ការ​ភ្ញាក់​ទាំងយប់​

504
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​សេរី​ទំនើប​បុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​២​កង់​នឹង​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​នេះ​កើត​នៅតាម​បណ្ដោយ​ផ្លូវ​២៨៩​ក្នុង​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក់ ឡង់​គ្រូ​ស័​រ ពាក់​ស្លាក់​លេខ ភ្នំពេញ​2Z.1988​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​ទិសដៅ​ពី​កើ​តទៅ​លិច​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ទ្រូង​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​បាក់​ចំនួន​២​កង់​ចំណែក​រថយន្ត​ខូចខាត​ផ្ទៃ​ខាងមុខ​ចំពោះ​ករណី​ខាងលើនេះ​ពុំមាន​អ្នកណា​រងរបួស​ឡើយ​។​
ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ចរាចរណ៍​ជើងគោក​បានធ្វើ​ការវាស់វែង​នឹង​ស្ទួ​ច​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ