ផឹកស៊ី​ឌឺដង​គ្នា​បង្ក​ជា​ជម្លោះ​វាយ​គ្នា​ផ្អើល​ពេញ​ហាង​

526
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​យុវជន​២​ក្រុម​បាននាំគ្នា​ចូល​ផឹកស៊ី​ក្នុង​ហាង​តែមួយ​ខណៈ​ស្រវឹង​រៀងខ្លួន​ក៏បាន​ឌឺដង​ដាក់​ហើយ​ផ្ទុះ​ហិង្សា​វាយ​គ្នា​ផ្អើល​ភ្ញៀវ​រត់​ចែក​ជើង​គ្នា​ពេញ​ហាង​ត្រូវ​ម្ចាស់​ហាង​ចាក់សោ​បង្ខាំង​ទុក​ទាំងសងខាង​រួច​ហៅ​សមត្ថកិច្ច​មក​អន្តរាគមន៍​។​ហេតុ​ការ​នេះ​បង្ក​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ហាង​យីហោ​ហ្គោល​ឌី​ន​ស៊ី​ធី​២​តាម​បណ្តោយ​ផ្លូវ​២៧១​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្អូន​ម្ចាស់​ហាង​បានឱ្យដឹងថា​មុនពេល​កើតហេតុ​មាន​មនុស្ស​២​ក្រុម​ដោយ​ម្ខាង​មាន​គ្នា​៥​នាក់​បាន​ចូលមក​ផឹកស៊ី​និង​អង្គុយ​សា​ឡុង​ជាប់​គ្នា​។​ប្រភព​បាន​បន្តថា​ក្រោយមក​ស្រាប់តែ​ផ្ទុះ​ហិង្សា​ដាក់គ្នា​វាយ​ទៅវិញទៅមក​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ផ្សេងទៀត​រត់​ជាន់ជើងគ្នា​និង​ធ្វើឱ្យ​រងរបួស​ទាំងសងខាង​។​ភ្លាមនោះ​ដោយសារតែ​បែក​កែវ​នឹង​ចាន​ច្រើន​ទើប​ម្ចាស់​ហាង​បាន​ទាញ​ទ្វារ​បិទ​មិន​ឱ្យចេញ​ក្រៅ​ទាំងសងខាង​រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ