សង្ឃ​២​អង្គ ត្រូវ​បាញ់សម្លាប់​នៅ​ថៃ​ខាងត្បូង​

941
ចែករម្លែក

​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​សង្ឃ​ព្រះពុទ្ធសាសនា​២​អង្គ​និង​បង្ក​របួស​២​អង្គ​ទៀត​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មករា នៅ​វត្ត​មួយ​ក្នុង​ខេត្ត​ណារ៉ាត​ធី​វ៉ាត​ភាគខាងត្បូង ជាប់​ព្រំដែន​​ម៉ាឡេស៊ី ។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា​« យើង​ជឿថា យ៉ាងហោចណាស់​មាន​ជន​វាយប្រហារ​៦​នាក់​ចូលមក​បាញ់ប្រហារ​និង​ពួកគេ​កំពុង​គេចខ្លួន​»​។​

​ជនរងគ្រោះ ដែល​រួមមាន​ចៅអធិការ​វត្ត​និង​ចៅ​អធិការរង​ត្រូវបាន​សម្លាប់​នៅក្នុង​វត្ត​មួយ​កាលពី​យប់​ថ្ងៃ​សុក្រ​។​អង្គ​២​អង្គ​ទៀត​រងរបួស​និង​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ក្បែរ​នោះ​។​

​ការបះបោរ​ផ្តាច់ខ្លួន​មួយ​បានអូសបន្លាយ​ពេល​ជាង​ដប់ឆ្នាំ​មកហើយ​នៅ​ថៃ​ចុង​ខាងត្បូង​ដែល​សំបូរ​ជនជាតិ​អ៊ីស្លាម​រស់នៅ​នេះ​។​តាមរយៈ​ការបះបោរ​ហិង្សា​នេះ​មនុស្ស​ជាង​៦.៩០០​នាក់​ត្រូវបាន​សម្លាប់ និង​ជាង​១៣.០០០​នាក់​រងរបួស​ចាប់តាំងពី​ឆ្នាំ​២០០៤ នៅពេល​អំពើហិង្សា​ចាប់ផ្តើម​កញ្ជ្រោល​។​

​កងកម្លាំងប្រដាប់អាវុធ ជន​ស៊ីវិល​ភាគច្រើន​ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ គ្រូបង្រៀន​និង​ព្រះសង្ឃ ជា​គោលដៅ​នៃ​ការ​ឈ្លប​វាយប្រហារ​ដែល​លាក់​អត្តសញ្ញាណ​។​

​សូមបញ្ជាក់ថា ខេត្ត​ថៃ​នៅ​ចុង​ខាងត្បូង​៣​ជាប់​ព្រំដែន​ម៉ាឡេស៊ី​(​យ៉ា​ឡា ,​ណារ៉ាត​ធី​វ៉ាត​,​ប៉ា​តានី​) និង​មួយផ្នែក​នៃ​ខេត្ត​សុង​ក្លា ធ្លាប់ជា​ផ្នែក​នៃ​រដ្ឋ​អ៊ីស្លាម​មួយ​មុន​ថៃ​ដាក់​​ជា​ឧ​ប​សម្ពន្ធ​នៅ​ឆ្នាំ​១៩០៩​ជាហេតុ​នាំអោយមាន​ភាព​តានតឹង​ចាប់តាំងពី​ពេល​នោះមក​។​

​រដ្ឋាភិបាលយោធា​ថៃ​បាន​ចូលរួម​ពិភាក្សា​ចាប់តាំងពី​ឆ្នាំ​២០១៥​ក្រោម​ការសម្របសម្រួល​ពី​ម៉ាឡេស៊ី ក្នុង​បំណង​បញ្ចប់​អំពើហិង្សា តែ​ដំណើរការ​នេះ​ត្រូវបាន​ជាប់គាំង​ចាប់​​តាំងពី​ឆ្នាំមុន​មក​តែ​រដ្ឋាភិបាល​ក្រុង​បាងកក​បង្ហាញ​បំណង​បន្ត​ការពិភាក្សា​នៅ​ឆ្នាំនេះ​៕​ដោយ​:​វាសនា​

យោធាថៃ តាមការពារលោកសង្ឃនិមន្តបិណ្ឌបាតនៅភាគខាងត្បូងដែលញាំញីដោយអំពើហិង្សា

ទាហានថៃតាមរកពួកបះបោរនៅជិតព្រំដែនជាប់ម៉ាឡេស៊ី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ