ត្រៀម​ស៊ី​ហ្គេម​៖ សហព័ន្ធ​ហែល​ទឹក នឹង​បញ្ជូន​អត្ត​ព​លិ​ក វ័យក្មេង ៥ រូប ទៅ​ហាត់​នៅក្រៅ​ប្រទេស​

872
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​បញ្ជូន​កីឡាករ​-​កីឡាការិនី ចំនួន ៥ រូប ទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស រយៈពេល​យូរ ដើម្បី​ត្រៀម​ស៊ី​ហ្គេម ។​

​លោក ហែម គី​រី ដែលជា​អគ្គលេខាធិការ របស់​សហព័ន្ធ បាន​បញ្ជាក់ថា គោលដៅ​របស់​សហព័ន្ធ គឺ​បញ្ជូន​ពួកគេ ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន ។ ការបញ្ជូន​ចេញ ទៅ​ហ្វឹកហាត់​នេះ គឺ​សហព័ន្ធ នឹង​ព​ន្លឿ​ន​ឲ្យ​បាន​លឿន ជាទីបំផុត ព្រោះ​ឆ្នាំ​២០១៩ នេះ ជា​ឆ្នាំ​ស៊ី​ហ្គេម ។​

​ការ​ចេញទៅ​ហ្វឹកហាត់​នេះ គឺ​សហព័ន្ធ ជា​អ្នករ៉ាប់រង ចំណាយ​ទាំងស្រុង ។ លោក​ទេសរដ្ឋមន្ត្រី ប្រធាន​សហព័ន្ធ ស៊ុន ចាន់ថុល កំពុងតែ​ស្វះ​ស្វែងរក ការគាំទ្រ​ពី​ផ្នែក​ឯកជន និង​សប្បុរសជន​នានា ដើម្បី​ជួយ​ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា ក្នុង​ការចេញ ទៅ​ហ្វឹកហាត់​នេះ ។​

​តាម​ការគ្រោងទុក សហព័ន្ធ នឹង​បញ្ជូនទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន ចំនួន ៥ រូប និង​គ្រូ​អមដំណើរ​មួយរូប ។ លោក​មិនទាន់​បង្ហាញ ពី​អត្តសញ្ញាណ នៃ​អត្ត​ព​លិ​ក ដែល​ត្រូវ​ចេញ ទៅ​ហ្វឹកហាត់​នោះទេ តែមាន​កីឡាករ ៣ រូប និង កីឡាការិនី ២ រូប ។​

​ចំពោះ​ការ​ចេញទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ជប៉ុន​វិញ​នោះ ពេលនេះ គ្រូបង្វឹក​ជនជាតិ​ជប៉ុន របស់​កម្ពុជា កំពុងតែធ្វើការ​ទាក់ទង ។ សម្រាប់​ប្រទេស​ជប៉ុន គឺ​បញ្ជូនទៅ ៣ រូប ដែល​ក្នុងនោះ​កីឡាករ ២ រូប និង​កីឡាការិនី ១ រូប ព្រមទាំង​អមដំណើរ ដោយ​គ្រូបង្វឹក​របស់​កម្ពុជា ១ រូប​ផង ៕v

លោក​ហែម គី​រី និង ទិដ្ឋភាព​នៃ​ការប្រកួត​កន្លងមក​

ទីតាំងផ្សាយពាណិជ្ជកម្ម