​សែ​ល​កាត​ប្រគល់​សាច់ប្រាក់​និង​រង្វាន់​សរុប​ជាង​៣០​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​

581
ចែករម្លែក
  • 10
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់​សាច់ប្រាក់ និង​រង្វាន់​ផ្សេងៗ​ជាច្រើន ដែល​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង​៣០​ម៉ឺន​ដុល្លារ​ជូន​អតិថិជន​ដែល​បាន​ចូលរួម​លេង​និង​ឈ្នះ​ក្នុង​កម្មវិធី​នានា​កន្លងមក​។​ពិធី​ប្រគល់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​បាន​រៀបចំឡើង​នាទី​ស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​សែ​ល​កាត​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​។​

​នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​១​សម្រាប់​ឆ្នាំ​២០១៩​នេះ​អតិថិជន​ជាង​៣០​នាក់​បានមក​ចូលរួម​ទទួល​រង្វាន់​ដែល​បានឈ្នះ​ពី​កម្មវិធី​iKnowiKnow,FishaFino​និង​10KRaffle​ជាដើម​។​រង្វាន់​ទាំងនេះ​រួមមាន​ដូចជា​៖​ម៉ូតូ Yamaha Janus ឆ្នាំ​២០១៨ មាន​អ្នកឈ្នះ​ចំនួន ៨ អ្នក នៅក្នុង​កម្មវិធី iKnow iKnow,​ម៉ូតូ Yamaha Janus​ឆ្នាំ​២០១៨​មាន​អ្នកឈ្នះ​ចំនួន​១៨​។​

​អ្នក​ក្នុង​កម្មវិធី​ស្ទូច​យក​ម៉ូតូ​,​លុយ​សុទ្ធ​១០​ម៉ឺន​ដុល្លារ​បាន​ទៅ​លោក​អ៊ុ​សារ៉េត​ជា​មន្ត្រីរាជការ​រស់នៅ​ទីក្រុង​ភ្នំពេញ​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​,​។​លុយ​សុទ្ធ​៥​ម៉ឺន​ដុល្លារ បាន​ទៅ​លោក ឡុង ឆៃ​លីម ជា​និស្សិត មកពី​ខេត្តបន្ទាយមានជ័យ​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ ។​ក្រៅពីនេះ​ក៏មាន​រង្វាន់​កាត​កោស​សរុប​ជា​ទឹកប្រាក់​៣៥០​ដុល្លារ​ទៀត​ត្រូវបាន​ប្រគល់ជូន​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​។

​គួរ​បញ្ជាក់ថា​ដើម្បី​ស្វែងយល់​បន្ថែម​ពី​កម្មវិធី​របស់​ក្រុមហ៊ុន​សែ​ល​កាត​អតិថិជន​របស់​ក្រុមហ៊ុន​មួយ​នេះ​អាច​ចូលទៅ​កាន់ www.cellcard.com.kh ឬ​ចុច like លើ​page Facebook​របស់​Cellcard​ជាការ​ស្រេច​៕S/

​ក្រុមហ៊ុន​សែ​ល​កាត​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ ២០១៩​ប្រគល់​សាច់ប្រាក់ និង​រង្វាន់​សរុប​ជាង ៣០​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​