តារា​សម្តែង ឆឹ​ម សក្កដា ត្រូវ​ចោរ​ឆក់យក​ទូរស័ព្ទ​ពេល​ជិះ​ឡាំប្រឺតា​

766
ចែករម្លែក

ភ្នំពេញៈ តារា​សម្ដែង ឆឹ​ម សក្កដា ដែល​គេ​ស្គាល់​ថា​ត្រូវជា​មិត្ត​ប្រុស អ្នកនាង ពេជ្រ សោភា តារាចម្រៀង​ល្បី ត្រូវបាន​ក្រុមចោរ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ តម្លៃ​៧០០​ដុល្លារ យកទៅ​បាត់ ខណៈពេល​កំពុង​ជិះ​ឡាំប្រឺតា​ឥណ្ឌា​ត្រឡប់​មកពី​ហូប​អាហារ​កាលពី​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងកើត​ភ្លើងស្តុប​ទេព​ផន តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។​

​លោក ឆឹ​ម សក្កដា បាន​ប្តឹង​សមត្ថកិច្ច​ថា លោក​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចេញពី​ហូប​ពោត​ស្ងោ នៅ​ម្តុំ​វិមានឯករាជ្យ ដើម្បី​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២(​ទេព​ផន​)​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​ពេលធ្វើ​ដំណើរ​តាមផ្លូវ​លោក​បាន​យក​ទូរស័ព្ទ​ម៉ាក Oppo R17 Pro តម្លៃ​៧០០​ដុល្លារ មកលេង​ហ្វេ​ស​ប៊ុ​ក​។ លុះ​មកដល់​ជិត​ភ្លើងស្តុប​ទេព​ផន ស្រាប់តែ មាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់ ជិះ​ម៉ូតូ​មកពី​ក្រោយ​ធ្វើ​សមក្ម​ភាព​ឆក់​ទូរស័ព្ទ ពី​ដៃ​គេចខ្លួន​ទៅ​បាត់​។​

​តារា​សម្ដែង ឆឹ​ម សក្កដា បានឱ្យដឹងថា ទូរស័ព្ទ​មិន​ស្ដាយ​ទេ​ប៉ុន្តែ​ឯកសារ​សំខាន់ៗ​ជាច្រើន​ទាក់ទង នឹង​ការងារ​សិល្បៈ​របស់លោក គឺ​ស្ថិតនៅ​ក្នុងនោះ​ទាំងអស់​៕ ដោយៈ​កា​ម៉ាច​

​តារា​សម្តែង​ឆឹ​ម សក្កដា មិន​ស្តាយ​ទេ​ទូរស័ព្ទ​តម្លៃ​៧០០​ដុល្លារ​សំខាន់​ឯកសារ​ទាក់ទង​នឹង ការងារ​សិ​ល្បះ​។ (​រូបៈកា​ម៉ាច​)