​ប៉ូលិស​ចម្រុះ​ចាប់ខ្លួន​ជនសង្ស័យ​៨​នាក់​ជក់​និង​លក់​គ្រឿងញៀន​

599
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​ប៉ុស្តិ៍នគរបាល​ព្រំដែន​ព្រៃ​គប់​នៃ​វីរៈសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១១​ក្រុម​នៅ​យប់​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​នេះ​បាន​ចុះ​ល្បាត​នៅ​ចំណុច​ភូមិ​ព្រៃ​គប់​សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ចាប់​ខ្លួ យុវជន​ម្នាក់​កំពង់​លួច​លក់​គ្រឿងញៀន​។​

​ក្រោយពី​ធ្វើការ​ត្រូតពិនិត្យ​ជនសង្ស័យ​និង​ធ្វើការ​សួរនាំ​បាន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម សរ​ថ្លា​១​កញ្ចប់​តូច​។​ជនសង្ស័យ​នោះ​មានឈ្មោះ​ផាត់​អឿ​ម​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​កម្មករ​ស្នាក់នៅ​ភូមិ​ព្រៃ​គប់​សង្កាត់​ផ្សា​កណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​ក្រោយមកទៀត​សមត្ថកិច្ច​បាន​សួរ​ជនសង្ស័យ​បន្ត​ធ្លាយ​រឿង​មាន​បក្សពួក​៧​នាក់​ទៀត ។​

​មន្ត្រីនគរបាល​បន្តថា : ជនសង្ស័យ​មាន​១- ឈ្មោះ​ទុន សារិទ្ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​យោធា ។​២-​ឈ្មោះ តេង ប៊ុន​ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ ជាង​ម៉ូតូ ។​៣-​ឈ្មោះ តេង ដូច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ ជាង​ទូរស័ព្ទ​។ ៤-​ឈ្មោះ នី ណា​រ៉ូ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​មុខរបរ គ្មាន​។​
៥-​ឈ្មោះ តេង ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១៤​ឆ្នាំ​មុខរបរ គ្មាន ។​៦- ឈ្មោះ ស៊ុម ពៅ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ។​៧-​ឈ្មោះ សៅ វណ្ណៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ទាំងអស់​រួមមាន​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១២​កូន​ថង់​តូច​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​berapa​ផលិត​នៅ​ប្រទេស​អ៊ីតាលី​បង់​ចំនួន​១​គ្រាប់​ចំនួន​១៣​គ្រាប់​លេខ​L88481Z​ពណ៍​ទឹកប្រាក​។​ជនសង្ស័យ​ទាំង​៨​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំយកមក​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដើម្បី​បន្ត​នីតិវិធី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម