​ស្រវឹងស្រា​បើករថយន្ត​បុក​តូប​លក់​មីឆា​បន្ត​បុក​បង្គោល​ភ្លើង​នឹង​ដើមឈើ​បង្ក​របួសធ្ងន់​២​នាក់​

639
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​តូប​លក់​មីឆា​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​នឹង​ដើមឈើ​បាក់​១​ដើម​នឹង​បុរស​២​នាក់​រងរបួស​ធ្ងន់​ខ​ណៈ​កំពុង​អង្គុយ​ហូប​មីឆា​។​ហេតុការណ៍​នេះ​នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​(​កែង​ស្ថានទូត​ចិន​)​ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៩​។​

​តាម​ការបញ្ជាក់​ពី​ម្ចាស់​តូប​លក់​មីឆា​បាន​ប្រាប់​ឲ្យ​ដឹងថា​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​ព្រូស​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក់​លេខ​ភ្នំពេញ​.2Q6433​បើកបរ​ដោយ​បុរស​ម្នាក់​ស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​លិចទៅ​កើត​។​លុះ​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក​តូប​លក់​មីឆា​របស់គាត់​បណ្ដាល​ឲ្យ​សម្ភារៈ​ជាច្រើន​។​

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​មូល​ដ្ធា​ន​បាន​ទំនាកទំនង​ទៅ​មន្ត្រី​ជំនាញ​ដើម្បី​ចុះមក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/​