​ក្រុមហ៊ុន​ចិន​បានបង្ហាញ​គម្រោង​វិនិយោគ​ថ្មីៗ​មួយចំនួន​ន្ថែ​ម​ទៀត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន​

790
ចែករម្លែក
  • 329
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉េកាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ មករា នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​៣ របស់​សា​ធា រណ​រដ្ឋ​ប្រជាមានិត​ចិន​ចូលជួប​សំដែង​ការគួរ​ត​សមនិង​រាយការណ៍​ពី​សកម្មភាព​ការងារ​មួយចំនួន​ដែល​ក្រុមហ៊ុន​បណ្តាក់ទុន​វិនិយោគ​ក្នុងប្រទេស​កម្ពុ ជា​ដាច់ៗ​ដោយឡែក​ពីគ្នា ។ នេះ​បើ​យោងតាម​ប្រភព​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​ក្រុមហ៊ុន​ទាំងបី​ដែល​អញ្ជើញ​ជួប​សំដែង​ការគួរសម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅពេលនោះ ទី​១. ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Comrporation CRBC), ទី​២.​ក្រុមហ៊ុន​វិស្វកម្ម​និង​ដែក​ថែម​ចិន​ដឹកនាំ​ដោយ​លោក ស៊ូ ស៊ី​វេ​(Xu Siwei) ប្រធាន​ក្រុមប្រឹក្សា​ភិ បាល​និង​ទី​៣ ក្រុមហ៊ុន​វិនិយោគ​វា​រី​អគ្គិសនី​សេសា​ន្ត​ក្រោម​២​ហួ​ណេង​គ្រុប​ដឹកនាំ​ដោយ​លោក​បណ្ឌិត ស៊ូ យីន​ពា​វ (Shu Yinbiao)​ប្រធាន​ក្រុមប្រឹក្សា ភិ​បាល​។​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​ក្រុមហ៊ុន​វិនិយោគ​ទាំងបី​បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​បច្ចុប្បន្នភាព​នៃ​គម្រោង​វិនិយោគ ទាំងបី​ក្នុងប្រទេស​កម្ពុជា​និង​ផែនការ​សម្រាប់​អនុវត្តន៍​នៅពេល​ខាងមុខ​។​

​ក្នុងនោះ​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​កន្លងមក​ក្រុម​ហុន​បានរួម​ចំណែក​សាងសង់​ផ្លូវ និង ស្ពាន​ជា ច្រើន​ក្នុងប្រទេស​កម្ពុជា​ហើយ​សម្រាប់​ពេលខាងមុខ​ក្រុមហ៊ុន​និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដែល​គ្រោង​នឹង​បើក​ការ ដ្ឋា​ន​សាងសង់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ។ ជាមួយគ្នានេះ​ក្រុមហ៊ុន​ក៏មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា វៀត ណាម បាវិត ,​ការស្ថាបនា​ផ្លូវ​លេខ​១៥-៥១ ដែល​ត​ភ្ជាប់​ខេត្តកោះកុង ពោធិសាត់ និង​ខេត្តបាត់ដំបង ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​បើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់​នូវ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ​ដែល​យើង​បានធ្វើការ​ដោះស្រាយ​រួចរាល់​មកហើយ​នោះ ។​ពាក់ព័ន្ធ​ផ្លូវ​ដែល​ត្រូវ​ត​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ​ភ្ជាប់​ជាមួយនិង​ផ្លូវ​ល្បឿន​លឿន​សម្តេច​បានស្នើ​ឲ្យ​ក្រុម ហ៊ុន​ត្រូវ​សិក្សា​ជាបន្ទាន់​ដើម្បី​សាងសង់​ត​ភ្ជាប់​។​ដោយ ឡែក​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​សម្តេច​តេ​ជោ​បន្តថា​ក្រុមហ៊ុន​ត្រូវតែ​សិក្សា​និង​ជជែក​គ្នា​បន្ថែម ជាមួយនិង​ស្ថាប័ន​ពាក់ព័ន្ធ​ដោយសារ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​សិក្សា​រួម​មកហើយ​នោះ​។
​ ​ ​
​​ក្រុមហ៊ុន​វិស្វកម្ម​និង​ដែក​ថែម​ចិន​បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ពាក់ព័ន្ធ​ទៅ​និង​គម្រោង​ដែរ​ក្រុមហ៊ុន​របស់លោក កំពុង​អនុវត្ត​ក្នុងប្រទេស​កម្ពុជា​ពិសេស​ទាក់ទិន​ទៅ​និង​ការផលិត​វា​រី​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​រួមទាំង​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​លោក​ពាក់ ព័ន្ធ​ទៅ​និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​ដោយ​ឈរលើ​នយោបាយ​បើកចំហរ​របស់​សម្តេច​តេ​ជោ និង រាជរដ្ឋាភិបាល​កម្ពុជា ដែល​ស្វាគមន៍​អ្នកវិនិយោគ​បរទេស​ទាំងអស់​ក្នុងការ​មក​បណ្តាក់ទុន​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​ក៏មាន​គម្រោង​សាងសង់​ខ្សែកាប អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ពី​ភ្នំពេញ ទៅ​ហុងកុង ដើម្បី​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​តរបស់​កម្ពុជា​កាន់តែ​មាន​ល្បឿន​លឿន​ជាង​មុន​។

​សម្តេច​តេ​ជោ​បាន​ឯកភាព​ទៅ​និង​ការស្នើសុំ​នោះ​ដោយសារតែ​កម្ពុជា​ទើប​តែមាន​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​តែមួយ​ខ្សែ​តែប៉ុណ្ណោះ ។​
​ ​ ​
​ជាមួយគ្នានេះ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ហួ​ណេង គ្រុប ដែលជា​ក្រុមហ៊ុន​សាងសង់​វា​រី​អគ្គិសនី​សេសា​ន្ត​ក្រោម​២ មានប្រសាសន៍​ជំរាបជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ពី​គម្រោង​នៃ​ការសិក្សា​និង​វិនិយោគ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ។

​តាមរយះ​កិច្ចសន្ទនា​គ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​បណ្តាក់ទុន​វិនិយោគ​ពិសេស​ការផលិតថាមពល​ស្អាត​នៅ​កម្ពុជា។​ក្រុម ហ៊ុន​ក៏មាន​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន​ពី​ខេត្ត​ព្រះសីហនុ​មកកាន់​រាជ ធានី​ភ្នំពេញ​ជាមួយនិង​គម្រោង នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ៕BR