​រដ្ឋាភិបាល​ចិន​សម្រេច​ផ្តល់​ជំ​នួន​ដល់​កម្ពុជា ៤ ពាន់​លាន​យ័ន​សម្រាប់​រយៈពេល​៣​ឆ្នាំ​

802
ចែករម្លែក
  • 398
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង (Xi Jinping)​បាន​មាន​បរសាសន៍ថា​៖​ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន ៤ពាន់​លាន​យ័ន​(​ប្រហាក់ប្រហែល ៦០០លាន​ដុល្លា​)​សម្រាប់​រយៈពេល​៣​ឆ្នាំ​(​ពី​ឆ្នាំ២០១៩ដល់​ឆ្នាំ​២០២១)​ដើម្បី​អភិវឌ្ឍន៍​ប្រទេស ​កម្ពុជា។​ជាមួយនេះ​លោក ស៊ី ជីន​ពីង​មានប្រសាសន៍ដែរ​ថា​នៅក្នុង​ឆ្នាំ២០១៩នេះ​ចិន​នឹង​បន្ត​នាំចូល​អង្ករ​ចំនួន ៤០ ម៉ឺន​តោន​ពី​ប្រទេស​កម្ពុជា​និង​ខិតខំ​ជំរុញ​ទំហំ​ពា ណិ​ជ្ជ​កម្ម​នៃ​ប្រទេស​ទាំងពីរ​កើន​ដល់​១០​ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ​២០២៣ ​ក្នុងនោះ​ចិន​នឹង​បន្ត​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ចិន​ទៅ​វិនិយោគ​នៅ​កម្ពុជា ។

​លោក ស៊ី ជីន​ពីង បាន​ថ្លែង​អះអាង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ​សម្តេច​អគ្គមហាសេ នាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី ២១ ខែ មករា ២០១៩ នៅឯ​ផ្ទះសំណាក់​រដ្ឋ Diaoyutai នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ។​

​នៅក្នុង​ជំនួប​នោះ​លោក ស៊ី ជីន​ពីង បាន​លើកឡើងថា​បច្ចុប្បន្ន​នេះ​បើទោះបីជា​ទំនាក់ទំនង​អន្តរជាតិ​មានការ​ប្រែប្រួល​ក៏ពិតមែន​ប៉ុន្តែ​ទំនាក់ទំនង​រវាងចិន​និង​កម្ពុជា​គឺ​ពិត ជា​បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពីគ្នា​ទៅវិញទៅមក ។ តាមរយះ​នេះ​ប្រទេស​ចិន​នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ កម្ពុជា​ពិសេស​ការចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ។

​លោក​ប្រធានាធិបតី​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​កម្ពុជា​នឹង​ទទួលបាន​នូវ​ភាពជោគជ័យ​ថែមទៀត​ក្នុង​រយះពេល ​៦០ ឆ្នាំ​ទៅមុខ។ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ​ចិន​សូម​គាំទ្រចំ ពោះសម្តេច​តេ​ជោ ហ៊ុន សែន និង គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​ពី​ការបោះឆ្នោត​សកល កាលពី​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅ​។
​ ​ ​
​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​សម្តេច​ពិតជា​មានការ​រីករាយ​ក្នុងការ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​សាជាថ្មី​ម្តងទៀត​ក្នុង ប្រទេស​ចិន​។​សម្តេច​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​កន្លងមក​តែងតែ​ទទួល​នូវ​ព្រះរាជ​បដិសណ្ឋារកិច្ច​ចំពោះ​ព្រះ វត្តមាន​ព្រះមហាក្សត្រ​និង​សម្តេច​ព្រះវររាជ​មា តា​ជាតិខ្មែរ​ស្តេចយាង​ទៅកាន់​ប្រទេស​ចិន​ក្នុងការ​ពិនិត្យ​ព្រះរាជសុខភាព​និង​សម្តេច​យាង​បំពេញ​ទស្សន កិច្ច​ផ្លូវរដ្ឋ ។​

​ក្នុងជំនួប​ពិភាក្សា​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ជូន​លោក​ប្រធានាធិបតី​ក្នុង​ការជំរុញ​អ្នកវិនិយោគ​ចិន​បន្ត​មក​វិនិយោគ​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុ​ជាពិសេស​ការបង្កើត​រោងចក្រ​ថ្មីៗ​ថែមទៀត ។ ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​ចិន​ដែលជា​ទំនាក់ទំនង​មាន​លក្ខណៈ​ប្រពៃណី​ហើយ​អ្វីដែល​សម្តេច​ចង់ឃើញ​នោះ​គឺ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយនោះ​គឺ​បន្ត​ថែទាំ​និង​រក្សា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ពិសេស​គឺ​វត្តមាន​លោកប្រធានាធិបតី​នៅ​កម្ពុជា​គឺ​ពិតជា​ផ្តល់នូវ​សារសំខាន់​ក្នុង​ជំរុញ​កិច្ចសហប្រតិ បត្តិការ​ទ្វេភាគី​និង​ក្នុង​តំបន់​ផងដែរ​។ សម្តេច​តេ​ជោ​បានស្នើ​ឲ្យ​បន្ត​យន្តការ​ទ្វេភាគកាន់ តែរឹងមាំ ​។​ ជាមួយគ្នានេះ​សម្តេច​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួ យ​លើក​ទី​២នៅ​ចុងខែ​មេសាឆ្នាំ​២០១៩ ។​ សម្តេច​តេ​ជោក៏បាន​ស្នើថា​ឆ្នាំ២០១៩ គឺជា​ឆ្នាំ​នៃ ​ការផ្លាស់ប្តូរ​វប្បធម៌​និង​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ​។​ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ដល់​លោក​ប្រ​ធា នា​ធិបតី​គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ទាំងពីរ​អាចមាន​នូវ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី​ព្រោះ​ដោយសារ​ប្រទេស​ទាំងពីរ​មាន​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​រួចមកហើយ​តាំងពីរ​ឆ្នាំ​២០១០​មក​នោះ​។
​ ​ ​
​លោក​ប្រធានាធិបតី​មានប្រសាសន៍ថា​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​គឺ​ពិតជា​មាន​លក្ខ​ណះ​ពិសេស​ខ្លាំងណាស់​បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ផ្សេងៗទៀត​ពោលគឺ​ទំនាក់ទំ នង​នៃ​ប្រទេស​ទាំងពីរ​មាន​លក្ខ​ណះ​សំខាន់បំផុត ។លោក​បន្តថា​លក្ខ​ណះ​ពិសេស​គឺ​ទំនាក់ទំនង​រវាង​សម្តេច​តេ​ជោ​ហ៊ុន សែននិង​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ចាត់ទុកបាន​ឡើងដល់​កម្រិត​មួយ​ដែល​ខ្ពស់បំផុត​បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ផ្សេងៗ​ទៀត​។

​លោក​បន្តថា​ចិន​និង​កម្ពុជា​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការកសាង​សហគមន៍​ដែលមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នាពេល​អនាគត​រវាង​ចិន​និង​កម្ពុជា​ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិ​ច្វ​សហការ​លើ​គ្រប់​វិស័យ​ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​និង​រវាង​ប្រជាជន​និង​ប្រជាជន​។លោក​ប្រធានាធិបតី​ក៏បានស្វាគមន៍​ជូន​ចំពោះ​សម្តេច​តេ​ជោហ៊ុន សែន ដែល​ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ស្តីពី​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​នៅ​ប្រទេស​ចិន​ក្នុងពេល ខាងមុខ ៕ BR

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ