ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩

1065
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់ លោកអ្នក​មិនសូវ​ល្អប្រសើរ​ដើរ​ឡើយ ម្ល៉ោះហើយ ធ្វើឱ្យ​រាល់​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក និង​មានរឿង​រាវ​យាយី​ច្រើន​ផង​។ ជាពិសេស​ការ ប្រកបការងារ​អ្វី​តែង​ភ្លាំងភ្លាត់​និង​ងាយ​ចាញ់​ប្រាជ្ញា​គេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​ណាស់ ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជា ការ​ប្រពៃ​។​ចំណែក​ប្រាក់កម្រៃ​ទៀតសោត​មិន​ច្រើន​ដូចជា​ទី​គាប់ចិត្ត​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​កម្លាំង​នឿយហត់​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ទាំង​ជម្លោះ​វិវាទ​និង​បែកបាក់​ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​៕

ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ គប្បី​ប្រយ័ត្នប្រយែង​ការរង​របួស​ខ្លួនប្រាណ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ក៏​ចូរ​ប្រយ័ត្នប្រយែង​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​ផងដែរ​។ ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ផង​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ព្រោះថា​ផល មិនល្អ​នោះ​ក៏​តែងមាន​ចំពោះមុខ​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​លេចធ្លោ​គួរឱ្យកត់សម្គាល់​ទ្បើ​យ​គឺ​ប្រាក់ចំណូល​អាច​រកបាន​ត្រឹម​មួយ​ទប់ទល់​តែ​ការ​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឬ​ការ​ឌឺដង​ពាក្យសម្តី​ឥត​បានការ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​លុបបំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ដែល​មិន​សម​ហេតុផល​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ថា​ការងារ​តូចធំ​ទេ​គឺ​តែង​ជួប​បញ្ហា​រាំងស្ទះ​ច្រើន ដូចនេះ​លោកអ្នក គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ការជួញដូរ​ទាំង​ធំ​ទាំង​មធ្យម​ឬ​ការរកស៊ី​កំប៉ិកកំប៉ុក​ក្តី​មាន​ការហូរចូល​នូវ​ផល​កម្រៃ​សន្សឹមៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ស្រុះស្រួល​មូលមតិ​គ្នា​ដោយ​មិនត្រូវ​ប្រឆាំង​គ្នាច្រើន​ឡើយ បើ​ពុំនោះ​កើត​មានតែ​រឿង​រាវ​រកាំរកូស​ប៉ុណ្ណោះ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​នៅឡើយ​ទេ​ប៉ុន្តែ​យ៉ាងណា​កិច្ច ការងារ​តែងមាន​ភាព​រលូន​សន្សឹមៗ​ទៅមុខ​ផងដែរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ថ្ងៃនេះ​វិញ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​ហើយ​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​រីកលូតលាស់​ហើយ​ធ្វើ​អ្វី ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល លក់​ចេញ​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​អាច​រកបាន​គ្រាន់បើ​ជាង​មុន​ផង​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុង​ជឿនលឿន​ទៅមុខ​ប្រពៃ​ណាស់​៕

ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខ របរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង សម​ដូច​ប្រកប​៕

ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ប្រកប ការងារ​តូចធំ​ឃើញថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​នៅក្នុង​អំឡុងពេល​នេះដែរ​លោកអ្នក​គប្បី​សម្រុក​កិច្ចការ​ឱ្យបាន​ពេញទី​ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​នៅមាន​កិច្ចការ​ច្រើន​ទៀត​ត្រូវធ្វើ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់ អញ្ចឹង​ដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​សម្រុក​ឱ្យបាន​ពេញទី​ពីព្រោះថា​ផល​ល្អៗ តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វី មួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើក បរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​៕

ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល មិនល្អ​តែង​កើតមាន​ចំពោះមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួល ខ្លួន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប គ្មាន​រឿង​រាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕

ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​ធ្វើ​មិនដឹង មិនឮ​ចំពោះ​បញ្ហា​ជុំវិញខ្លួន​ខ្លះ​ទើប​ប្រសើរ​។ ការ​ប្រកា​រងា​របើ​មាន​ចៅហ្វាយនាយ​ស្តីបន្ទោស​ឬ ក៏​លោក​អ្នកធ្វើ​អ្វីមួយ​ឱ្យមាន​កំហុសឆ្គង​ពុំ​ចាំបាច់​បកស្រាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​បើ​ពុំ​នោះទេ​រឿង តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ហើយ​នាំ​តែ​រងគ្រោះ​នៅពេល​ក្រោយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​មិន​ដូច​សេចក្តីប្រាថ្នា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ តែង​ហុច​មកវិញ​នៅពេល​ក្រោយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ផល​ចំណូល​ជួប​ការលំបាក​ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ ហើយ​មិនត្រូវ ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។

រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​សំបូរ​ទៅដោយ​រឿងរ៉ាវ​រកាំ រ​កូ​ស​ច្រើន​ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​វិញ​ជាក់​ជាពុំខាន​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ