ម៉ូ​ហា​ម៉េ​ដ សាឡា ជាប់​ពាក់ព័ន្ធ​នឹង​រឿងចម្រូងចម្រាស​ធ្វើ​ពុត​ដួល​ជាថ្មី​

506
ចែករម្លែក

ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) របស់​ក្លិប លី​វឺ​ភូ​ល​(Liverpool )​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ភាពចម្រូងចម្រាស់​ធ្វើ​ពុត​ដួល​តំបន់​មុខ​ទី​ជាថ្មីទៀត​។​
​ ​
ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​ធ្វើ​ដួល​យ៉ាង​ងាយ​នៅ​តំបន់​មុខ​ទី បន្ទាប់ពី​ប៉ះទង្គិច​បន្តិច បន្តួច​ជាមួយ​កីឡាករ ម៉ា​ម៉ា​ដូ សា​កូ (Mamadou Sakho) អំឡុង​ការប្រកួត​ជាមួយ​ក្រុម គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace )​កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
សា​កូ អតីត​ខ្សែប្រយុទ្ធ​ក្លិប Liverpool បាន​តាម​រារាំង សាឡា និង​បាន​ប៉ះ​ជើង​បន្តិច​នៅ​តំបន់ គ្រោះថ្នាក់ ស្របពេល​ព្យាយាម​ដណ្តើម​បាល់​។ សាឡា បាន​ផ្តួលខ្លួន​ទៅលើ​ទីលាន បើទោះបីជា រូបភាព​សា​ឡើងវិញ​បង្ហាញថា ហាក់ដូចជា​គ្មាន​ការប៉ះទង្គិច​ក៏ដោយ​។​
​ ​
សា​កូ និង​ខ្សែបម្រើ លូ​កា មី​លី​វ៉ូ​ជេ​វី​ក (Luka Milivojevic) បានបង្ហាញ​អារម្មណ៍​មិន​សប្បាយ ចិត្ត​ចំពោះ សាឡា ជុំវិញ​ឧប្បត្តិ​ហេតុដែល​កើតឡើង​៥​នាទី​មុនពេល​សម្រាក​តង់​ទី​១ ក្នុងការ ប្រកួត​ដ៏​ស្វិតស្វាញ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
សាឡា បាន​និយាយថា “​ប្រាកដ​ណាស់ យើង​រំពឹងថា វា​គឺជា​ការប្រកួត​ដ៏​លំបាក​។ ពួកគេ​លេង​ល្អ និង​ការពារ​ណែន​មុខ​ទី​។ ទីបំផុត អ្វីដែល​សំខាន់​នោះ​គឺ​លទ្ធផល​។ យើង​ត្រូវតែមាន​ស្មារតី​រឹងមាំ​។ នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​យើង ហើយ​យើង​ត្រូវតែ​ជជែក​និង​រឹងមាំ​។ យើង​លេង​ល្អ និង​សម​ឈ្នះ​ការប្រកួត​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ