Asian Cup ៖ បាល់​១១​ម៉ែត្រ​​ជួយសង្គ្រោះ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ខណៈ​អូស្ត្រាលី​និង​ជប៉ុន​ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​

679
ចែករម្លែក

​ក្រុម​ម្ចាស់ផ្ទះ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត (UAE) បានបញ្ចប់​សាច់រឿង​ផ្សងព្រេង​របស់​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ជាមួយនឹង​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​ម៉ោង​បន្ថែម​ដ៏​ចម្រូងចម្រាស់​ដើម្បី​ឈានទៅ​ប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Asian Cup កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មករា ក្រោយ​ស្មើគ្នា​២-២​នៅ​៩០​នាទី​ពេញ ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក​ចាស់​អូស្ត្រាលី​និង​ជប៉ុន​បាន​ឈានទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​ផងដែរ​។

​អ្នកចាំទី​ម៉ាត់​ធូ រ៉ា​យ​អ៊ែន បាន​សង្គ្រោះ​បាល់​១១​ម៉ែត្រ​ចំនួន​២​គ្រាប់ ខណៈដែល​ក្រុម​កង់​ហ្គោ​រូ​អូស្ត្រាលី​បាន​ផ្តួល​ក្រុម​ចចក​ស​អ៊ូ​ស​បេ​គី​ស្ថាន​ក្នុង​វគ្គ​កាត់សេចក្តី​១១​ម៉ែត្រ បន្ទាប់ពី​ចប់​៩០​នាទី​ក្នុង​លទ្ធផល ០-០ ស្រប​ពេលដែល​ក្រុម​សាមូរ៉ៃ​ខៀវ​ជប៉ុន​បំបាក់​អារ៉ាប់​ប៊ី​សា​អូឌីត​១-០​។​

​គិត​មកទល់ពេលនេះ​ក្រុម​ដែល​បាន​ឡើងទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Asian Cup មានដូចជា វៀតណាម អូស្ត្រាលី ជប៉ុន ចិន អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​អ៊ីរ៉ង់ ចំណែកឯ​ពីរ​គូ​ទៀត​គឺ កូរ៉េខាងត្បូង​-​បា​រ៉ែ​ន និង​កាតា​-​អ៊ីរ៉ាក់ នឹង​ប្រកួត​គ្នា​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ម្ចាស់ផ្ទះ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ដោយ​បាល់​ប៉េ​ណា​ល់​ទី​នៅ​ម៉ោង​បន្ថែម​ដ៏​ចម្រូងចម្រាស់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ