បង្គោល​ស្លាក​សម្គាល់​លេខ​ផ្លូវ​ជាង​៤០​ត្រូវបាន​អាជ្ញាធរ​កោះកុង​តម្លើង​

611
ចែករម្លែក

អត្ត​បទ​៖​សុ​ផានី​តា​/​កោះកុង​៖​អាជ្ញាធរខេត្ត​និង​មន្ទីរ​សាធារណការ​ខេត្តកោះកុង​ឯកភាពគ្នា​តម្លើង​ស្លាក​សម្គាល់​លេខ​ផ្លូវ​នៅក្នុង​ក្រុង​ខេមរភូមិន្ទ​ប្រមាណ​ជា​៤០​បង្គោល​ស្លាក​សញ្ញា​ជា​ជំហាន​ដំបូង​សិន​ខណៈ​មាន​តម្រូវការ​ជាង​៧០​ស្លាក​ថែមទៀត​។​ដើម្បី​ងាយស្រួល​ធ្វើដំណើរ​កត់ចំណាំ​និង​លើកកម្ពស់​គម្រោង​អភិវឌ្ឍន៍​ជួសជុល​កែលម្អ​ផ្លូវថ្នល់​បាន​ស្អាត​ល្អ​។​

​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​ផ្តើម​មាន​ស្លាក​សម្គាល់​លេខ​ផ្លូវថ្នល់​តាម​ដងផ្លូវ​សំខាន់ៗ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ស្របពេល​រាជធានី​ភ្នំពេញ​និង​ខេត្ត​ផ្សេងៗ​ទៀត​បាន​អនុវត្ត​ស្ទើរតែ​គ្រប់​ផ្លូវ​ក្នុង​មូលដ្ឋាន​ក្រុង​នីមួយៗ​។​នេះ​តាម​ការបញ្ជាក់​របស់លោក​អន​ដា​វុ​ធ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង​។

​លោក អន ដា​វុ​ធ បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២១ មករា ថា រដ្ឋបាលខេត្ត​កោះកុង​មាន​បា​កូដ​លេខ​៩ ដូច្នេះ​រាល់​ស្លាកស​ម្លា​ល់លេ​ខ​ចាំបាច់​អនុវត្ត​ចាប់ពី​លេខ​៩​បូក​នឹង​ចំនួន​២​ខ្ទង់​លេខ​ចុងក្រោយ​ជា​គោល ដោយ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​របស់លោក​បាន​តម្លើង​ចំនួន​៣​ផ្លូវធំៗ​ក្នុង​ក្រុង​ស្របតាម​ប្លង់គោល​ស្មើនឹង​៤០​ស្លាក​ជា​ជំហាន​ដំបូង​សិន​។

ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ក៏បាន​បន្ថែមថា​តាម​តម្រូវការ​ចង់បាន​គឺ​អាជ្ញាធរ​នឹង​តម្លើង​អោយបាន​ចំនួន​១០០​ទោះយ៉ាងណា​ថវិកា​គម្រោង​អនុវត្ត​នៅ​ខ្វះខាត​មន្ទីរ​និង​អាជ្ញាធរខេត្ត​កំពុង​ពិនិត្យ​ពិភាក្សា​ស្វែងរក​ថវិកា​ពី​សប្បុរសជន​អនុវត្ត​បន្ត​។​ពីព្រោះ​អាជ្ញាធរ​ទិសដៅ​អភិវឌ្ឍន៍​និង​តម្លើង​ស្លាក​សម្គាល់​លេខ​ផ្លូវ​ឱ្យបាន​គ្រប់​ចំនួន​កំណត់​។​

​ដោយឡែក លោក ម៉ៅ ថា​វី អ្នកលក់ដូរ​តាម​មាត់សមុទ្រ​កោះ​ប៉ោ និង​លោក ស សារី អ្នករត់​ម៉ូតូ​កង់​បី ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ​យល់ឃើញថា​ការងារ​តម្លើង​ស្លាក​សម្គាល់​ផ្លូវ​នេះ​ជា​ចំណុច​វិជ្ជា​មាន​មួយ សម្រាប់​ការធ្វើដំណើរ និង​ងាយស្រួល​កត់ចំណាំ​ទីតាំង​ផ្លូវ​បានល្អ​។ បើ​ធៀប​ពី​ពេលមុន គេ​តែង​នាំ​ធ្វើដំណើរ​ពី​ផ្សារ​ទៅផ្ទះ​នៅត្រង់ចំណុច​នេះ​ឬ​ចំណុច​នោះ​ជំនួស​ឱ្យ​ការ​ប្រាប់​ទីតាំង​ផ្លូវ​លេខ​ប៉ុន្មាន​។​
​ប្រជាពលរដ្ឋ​ក៏​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​កែលម្អ​តម្លើង​ស្លាក​សម្គាល់​លេខ​ផ្លូវ​អោយ​ច្រើន​បន្ថែមទៀត ពិសេស​ការជួសជុល​ផ្លូវថ្នល់​មាន​សំបុកមាន់​ដែល​រង​ការខូចខាត ដោយសារតែ​ទឹកភ្លៀង​ដក់ និង​ការដឹក​ជ​ញ្ចូ​ន​លើស​ទ​ម្ង​ង់​កំណត់​។

​បើតាម​ការ​បង្ហើប​រប​ស់​ប្រធាន​មន្ទីរ​សាធារណការ លោក គម្រោង​ហាមឃាត់​រថយន្ត​ដឹក​ជ​ញ្ចូ​ន​ដីខ្សាច់​គ្រួស​និង​ថ្ម​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​មាត់​ព្រែ​កកោះ​ប៉ោ​ចាប់​ពីមុខ​អគារ​រដ្ឋបាល​សាលាខេត្ត​កោះកុង​រហូតដល់​កែង​ផ្លូវ​អតីត​រោងចក្រ​ត្រីខ ភូមិ​៤ សង្កាត់​ដងទង់​។​

​ខណៈ​ពលរដ្ឋ​រិះគន់ថា​រថយន្ត​ទាំងនោះ​កំពុង​បង្ក​ផលប៉ះពាល់​ជាច្រើន​។​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ទីក្រុង​និង​ទប់ស្កាត់​មិនឱ្យ​ខូចខាត​ផ្លូវថ្នល់​ដែល​ទើបនឹង​អ៊ុត​កៅស៊ូ​ថ្មី ឬ​ជួលជុល​កែលម្អរ​៕S/