កូរ៉េខាងជើង​មាន​មូលដ្ឋាន​ប្រតិបត្តិការ​មី​ស៊ី​ល​២០​កន្លែង​ដែល​មិនបាន​ប្រកាស​

628
ចែករម្លែក

​យោងតាម​របាយការណ៍​មួយ​ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (CSIS) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មករា​បានឱ្យដឹងថា​កូរ៉េខាងជើង​មាន​​មូលដ្ឋាន​ប្រតិបត្តិការ​មី​ស៊ី​ល​យ៉ាងហោចណាស់​២០​កន្លែង ដោយ​មួយ​ក្នុងចំណោម​មូលដ្ឋាន​ទាំងនោះ​បម្រើ​ជាទី​បញ្ជាការ​មី​ស៊ី​ល​។​

​មូលដ្ឋាន​ទាំងនេះ ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​នេះ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ដែលជា​សេចក្តីរាយការណ៍​ចុង​​ក្រោយ​បំផុត​អំពី​មូលដ្ឋាន​ប្រតិ​ប្តិ​ការ​មី​ស៊ី​ល​Sino-ri ដែល​ត្រូវបាន​គេ​ជឿថា​ជា​មូលដ្ឋាន​ធំ​សម្រាប់​អភិវឌ្ឍ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​ដល់​ប្រទេស​មួយចំនួនទៀត ​ដោយ​រួមទាំង​កូរ៉េខាងត្បូង​ជប៉ុន កោះ​ហ្កាំ​របស់​អាមេរិក នៅ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច ។​

​សេចក្តីរាយការណ៍​នេះ ត្រូវបាន​ចេញផ្សាយ​៣​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា លោក​ទន្ទឹងរង់ចាំ​ជំនួប​កំពូល​លើក​ទី​២​ជាមួយ​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​អំពី​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ នៅ​ចុងខែ​កុម្ភៈ​៕ដោយ៖សុខា/sn

ទាហាន​កូរ៉េខាងជើង​ស្ថិតនៅក្នុង​ព្យុហយាត្រា​កងទ័ព​កាលពីពេល​កន្លងទៅ​