​ម្នាក់​របួសធ្ងន់​ម្នាក់​ជាប់​ខ្នោះ​ដោយ​ជនដៃដល់​កាប់​ទៅលើ​ជនរងគ្រោះ​និង​ចោទ​ចេះ​អាប​ធ្មប់​

669
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនដៃដល់​ម្នាក់​កាលពី​រសៀល​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​ត្រូវ​នគរបាល​ខេត្ត​កសាង​សំ​ណុ​រឿង​បញ្ជូនទៅ​តុលាការ​ដោយ​ចោទ​ពីបទ​ប្រើ​អំពើហិង្សា​មាន​ស្ថាន​ន​ទម្ងន់​ដោយ​ប្រើ​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​១១​ពូថៅ​រងរបួស​ធ្ងន់​។​

​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សង្កែ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមករា​ស្ថិតនៅ​ភូមិ​អន្លង់​វិល​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​ក្រោយពី​ជននេះ​បាន​ប្រើ​ហិង្សា​ដ៏​ធ្ងន់ធ្ងរ​ទៅលើ​បុរស​ម្នាក់​ដែល​នៅផ្ទះ​ក្បែរ​គ្នា​ដោយ​ចោទថា​ជនរងគ្រោះ​ជា​មនុ​ស្ស​ចេះ​ធ្វើអំពើ​អាប​ធ្មប់​មកលើ​រូបគេ​។​

​លោក​ស៊ុន សុវណ្ណ​អធិការនគរបាល​ស្រុក​សង្កែ​បានឱ្យដឹងថា​ជនដៃដល់​មានឈ្មោះ​វង់ ដែន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​និង​ជង​គ្រោះ​ឈ្មោះ​សល់​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​។​ទាំងពីរ​នាក់​នេះ​រសនៅ​ភូមិ​អន្លង់​វិល​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ជាមួយគ្នា​។​

​លោក​អធិការ​ស្រុក​បានឱ្យដឹងថា​អំពើហិង្សា​ដ៏​ឃោរឃៅ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជាង​៦​ល្ងាច​ថ្ងៃទី​២១​ខែមករា ស្ថិតនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយ​ជនដៃដល់​បាន​ប្រើ​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​១១​ពូថៅ បណ្ដាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​

​លោក​អធិការ​ស្រុក​បានបញ្ជាក់​អំពី​មូលហេតុ​នៃ​អំពើហិង្សា​នេះ​គឺ​ជនដៃដល់​បាន​ចោទ​ជនរងគ្រោះ​ថា​ចេះ​ធ្វើអំពើ​អាប​ធ្មប់​ហើយ​ថែមទាំង​បានធ្វើ​អំពើ​នេះ​ទៅលើ​ខ្លួន​ទៀត​ទើប​ជនដៃដល់​ខឹង​ក៏​ទាញ​ពូថៅ​ទៅ​កាប់សម្លាប់​ជនរងគ្រោះ​ដល់​ក្នុងផ្ទះ​តែម្ដង​។​

​ក្រោយ​ធ្វើ​សកម្មភាព​កាប់​ចិញ្ច្រាំ​ជនរងគ្រោះ បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្តឹង​ក្នុង​ថ្លុកឈាម ហើយ​ជននេះ​បាន​រត់គេចខ្លួន​បាត់​មួយ​យប់​។ លុះ​ព្រលឹម​ស្រាងៗ​ក៏ត្រូវ​សមត្ថកិច្ច​ចម្រុះ​ក្របួច​ជាប់​តែម្ដង ហើយ​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​សួរនាំ​និង​ក្រោយ​ជនដៃដល់​សារភាព​រួចមក​នៅ​រសៀល​ថ្ងៃ​ដដែល​ក៍​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម