ដោយសារ​គំនុំ​! ជិះ​ម៉ូតូ​ដេញ​វាយ​និង​កាប់​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់

654
ចែករម្លែក
  • 35
    Shares

​ដោយ​: ពស / ពោធិ៍សាត់​: កាលពី ល្ងាច ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង នៅ​ខាងលិច​វត្ត​ព្រៃ​ដំរី ភូមិ​ព្រៃ​ផ្តៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

​ប្រ​ភ​ព័ត៌មាន​ពី​ប៉ូលិស​ស្រុក​បាកាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​កើតហេតុ ជនរងគ្រោះ​មាន​គ្នា​៦​នាក់ បាននាំគ្នា​ទៅ​អង្គុយលេង​មុខ​រោង​ម៉ាស៊ីន​ស្រូវ​ទល់មុខ​វត្ត​ព្រៃ​ដំរី ភូមិ​ព្រៃ​ផ្តៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ក្រោយមក​ក្រុម​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ឃ្លាំង​ស្រូវ​មក​ផ្ទះ ៣​នាក់ នៅសល់​៣​នាក់​ក៏​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ទិស​ខាងលិច បាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ក៏​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​៦​នាក់ ប្រដាប់​ដោយ​ដាវ​ដំបង​វាយ​ទៅលើ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ ចំ​គុម្ពត្រចៀក​ខាងឆ្វេង​ធ្លាក់​ពីលើ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​ជនរងគ្រោះ​ឈ្មោះ ហែល ប្រុស​ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​។ ចំណែក​ជនសង្ស័យ ឈ្មោះ ម៉ៅ ម៉ាច ហៅ​អ៊ុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជា​ជនដៃដល់​នឹង​បក្ខពួក​ចំនួន​៥​នាក់ (​មធ្យោបាយ​ម៉ូតូ​៣​គ្រឿង​សេ​១២៥​ចំនួន​២​គ្រឿង និង​ម៉ូតូ​អិ​ច​សង់​ទ័​រ​១​គ្រឿង​)​។​

​ជនសង្ស័យ​ឈ្មោះ ម៉ៅ ម៉ាច ហៅ​អ៊ុយ​បាន​សារភាពថា ខ្លួន​នឹង​បក្ខពួក​ពិតជា​បាន​ប្រព្រឹត្ត​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន​។ មូលហេតុ ដោយសារ​គំនុំ​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម