​កម្ពុជា ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​អនុស្សារណៈ​យោគយល់​គ្នា​ចំនួន ៨

781
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​និង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​សំខាន់ៗ​ចំនួន​៨​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក​ម្ពូ​ជា​និង​សម​ភាគី​ចិ​លោក លី ខឺ​ឈាង ។​

​ក្នុងនោះ​រួមមាន​ទី​១.​លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលំអរ​ផ្លូវ​ជនបទ​ជំហាន​ទី​២​។ ទី​២.​លិខិ ត​ប្តូរ​សារ​ស្តីពី​គម្រោង​ផ្គត់​ផ្គង​ទឹក​ជនបទ​ជំហាន​ទី​២​។ទី​៣.លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ការ ងារ​វិស្វកម្ម​សម្រាប់​គាំទ្រ​ដល់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ ។ ឯកសារ​ទាំងបី​នេះ​ចុះហត្ថលេខា​រវាង លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាមួយ​លោក វ៉ាង ស៊ា​វ​ថាវ ប្រធាន​តី​ភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍អន្តរជាតិ ។​ទី​៤.​លិខិតបញ្ជាក់​ការប្រគល់​ទទួល​ស្តីពី​គម្រោង​អគារ​អង្គរក្ស​នៃ​ទីស្តីកា​រគ​ណះ​រដ្ឋមន្ត្រី ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។ ទី​៥.​លិខិតបញ្ជាក់​ការប្រគល់​ទទួល​ស្តីពី​គម្រោង​លើក​កម្រិត​ផ្លូវ ជាតិ​លេខ​៧​ដែល​រង​ការខូចខាត​ដោយ​ទឹក​ចំន​ន់​ចុះហត្ថលេខា​រវាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជូ ន​ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។​ទី​៦.​លិខិតបញ្ជាក់​ការប្រគល់​ទទួល​ស្តីពី​គំរោង​ជួសជុល​ប្រាសាទតាកែវ​ចុះហត្ថលេខា​រវាង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។ ទី​៧.​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់ គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា​ក្នុង​ខេត្តព្រះវិហារ ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត ជាមួយ​លោក ហ៊ូ ស៊ា​វ​លាន ប្រធាន​ធនាគារ​នីហរ័ណ​អាហរ័ណ ចិន និង ទី​៨.​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ​និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត និង​ផ្លូវ​ចុះហត្ថលេខា រវាង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវ ឌ្ឍន៍​កម្ពុជា​ជាមួយ​លោក យី ហួយ​ម៉ាន ប្រធាន ធនាគារ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន ៕​BR