សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែមករា ឆ្នា​២០១៩

757
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែមករា រួមមាន​ដូចតទៅ​៖

*​កម្ពុជា​ចិន​ដាក់ចេញ​គោលដៅ​ថ្មី​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈានដល់​១០​ប៊ី​លាន​ដុល្លា​នៅ​ឆ្នាំ​២០២៣
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅកាន់​អ្នកចូលរួម​នៅក្នុង​វេទិកា​ស្តីពី​ការជំរុញ​ពាណិជ្ជកម្ម​និង​វិ​និ យោគ​កម្ពុជា​-​ចិន ប្រមាណ​៧០០​នាក់​ដែលជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​ថា​៖​កាលពី​ឆ្នាំ ២០១៧ កន្លងទៅ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​សម្រេចបាន​ប្រមាណ ៦ ប៊ី​លាន​ដុល្លា​ហើយ​ផ្តើមចេញពី​លទ្ធផល​ផ្លែផ្កា​ដែល​បាន អនុវត្ត​ក្នុង​ឆ្នាំ ២០១៧ ប្រទេស​ទាំងពីរ​បានដាក់​ចេញ​នូវ​គោលដៅ​ថ្មី​ទៀត​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈានដល់ ១០ ប៊ី​លាន​ដុល្លា​នៅ​ឆ្នាំ ២០២៣៕

*​ជប៉ុន​ផ្តល់​ថវិកា​២​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​បញ្ចប់​រាល់​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​លើ​កុមារ​
​រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ទឹកប្រាក់​សរុប​ចំនួន ២​លាន​ដុល្លារ​អាម៉េរិក លើ​គម្រោង​បង្ការ និង​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​កុមារ​ក្នុងប្រទេស​កម្ពុជា គម្រោង​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ឆ្នាំ​២០១៧-២០២១ និង​ពង្រីក​ការអន្តរាគមន៍​សំខាន់ៗ​៕

*​ការិយាល័យ​នាំពាក្យ​រាជរដ្ឋាភិបាល ៖ សម រង្ស៊ី ចូល​ស្រុក​ឬ​មិន​ចូល​ជា​សិទ្ធិ​បុគ្គល តែ​សមត្ថកិច្ច​នៅតែ​អនុវត្តតាម​អំណាចច្បាប់
​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២២ ខែមករា នេះ បានចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា ទណ្ឌិត សម រង្ស៊ី ដែលមាន​ទោស​វ័ណ្ឌក​ជាប់​ខ្លួន ចង់​វិល​ត្រឡប់មក​មាតុភូមិ​កម្ពុជា​វិញ​ឬ​យ៉ាង គឹជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​នៅតែ​បន្ដ​អនុវត្តតាម​អំណាចច្បាប់​លើ​បុគ្គល​រូបនេះ បើ​មានការ​ស្នើសុំ​ពី​តុលាការ​។​ការចេញ​សេចក្ដីថ្លែងការណ៍​ការិយាល័យ​នាំពាក្យ​រាជរដ្ឋាភិបាល​បែបនេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៉ី និង​បក្ខពួក ដែល​អះអាងថា​ជា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ឡូ​វែ​ល សហរដ្ឋអាមេរិក ហើយ លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ គឺ​សម្រេច​រៀបចំ​ផែនការ និង​ថវិកា ដើម្បី​ដំណើរ​វិលត្រឡប់​របស់ លោក សម រ​ង្ស៉ី មកកាន់​ប្រទេស​កម្ពុជា នាពេល​ខាងមុខនេះ​៕

*​ទឹកជំនន់​ទន្លេមេគង្គ​ជន់​ឡើង​លិច​រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី​នៅ​ស្រុក​ចិត្រ​បុរី​
​រោង​ក្យូ​ស​ផ្ទះទឹក​នៅ​តំបន់​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​ស្ថិតនៅក្នុង​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​ប្រមាណ​ជាង​៥០០​រោង​ក្យូ​ស​ផ្ទះទឹក​សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​ក្នុង​រដូវប្រាំង​ធ្លាក់​ខ្យល់​នេះ​ត្រូវបាន​ទឹកជំនន់​នា​រដូវប្រាំង​ជន់​លិច​យ៉ាងគំហុក​។​កាលពី​ល្ងាច​ថ្ងៃទី​២០​មករា​រហូតដល់​ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​នេះ​នៅ​មិនទាន់​ស្រក​ទេ​។​ ទឹក​ជួរ​កាំ​ពី​ជន់​លិច​នេះ​ត្រូវបាន​ពលរដ្ឋ​រស់នៅ​តំបន់​នោះបាន​និយាយថា​វា​ជា​បាតុភាព​មួយ​ដ៏​ចម្លែក​ដែល​ពុំ​ធ្លាប់​កើតមាន​នោះទេ​នាពេល​កន្លងមក​។​ខណៈដែល​រដូវប្រាំង​នេះ​ជា​រដូវ​ទឹកសម្រក​បែ​ជាមាន​បាតុភាព​ទឹកជំនន់​ទៅវិញ​នោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម