ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស នឹង​បន្ត​នៅ​ជាមួយ​ក្លិប បៃ​យឺន មូ​និ​ច រហូតដល់​ចប់​រដូវ កាល​នេះ​

514
ចែករម្លែក

​ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) នឹង​បន្ត​នៅ​ជាមួយ​ក្លិប បៃ​យឺន មូ​និ​ច​(Bayern Munich) យ៉ាងហោចណាស់​រហូតដល់​ចប់​រដូវ​កាល​នេះ ហើយនឹង​មិនអាច​ចូលរួម​ជាមួយ​ក្រុម អា​សេណ​ល​(Arsenal) ឬ​ក្រុម ណា​ប៉ូ​លី​(Napoli) នៅ​ខែ​នេះ​បានទេ​។​
​ ​
​ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​រូបនេះ​ដែល​លេង​ខ្ចី​ជើង​នៅ Bayern Munich រយៈពេល​ពីរ​ឆ្នាំ​នោះ មិនបាន​លេង​ញឹកញាប់​ទេ ក្រោម​ការដឹកនាំ​របស់​លោក នី​កូ កូ​វ៉ា​ក (Niko Kovac) នៅ​រដូវ​កាល​នេះ​។​

​រ៉ូ​ឌ្រី​ហ្គេ​ស ខកខាន​ការប្រកួត​៦​លើក​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​និង​ពីរលើក​នៅ​ឆេ​ម​ពាន​លី​ក បន្ទាប់ពី​មាន​បញ្ហា​ក្បាលជង្គង់​កាលពី​ខែវិច្ឆិកា ប៉ុន្តែ​ទើបនឹង​វិល​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម Bayern អំឡុងពេល​ក្រុម​នេះ​យកឈ្នះ​ក្រុម Hoffenheim កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​
​ ​
ស្ថានភាព​បែបនេះ​បាន​បណ្តាល​ឲ្យ​មានការ​លើកឡើងថា កីឡាករ​រូប​ប្រហែលជា​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Arsenal ឬ​ក្រុម Napoli អំឡុង​រដូវ​កាល​ទិញដូរ​កីឡាករ ដើម្បី​មានឱកាស​លេង​ញឹកញាប់​ជាង​នេះ​។​
​ ​
ប៉ុន្តែ​យោងតាម ESPN FC ថា ជែ​ម​ស៍ នឹង​បន្ត​នៅ​ជាមួយ Bayern រហូតដល់​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​នេះ ហើយ​អាច​ពន្យារ​កិច្ចសន្យា​ដល់​រដូវ​កាល​ក្រោយ​។​
​ ​
​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​របស់ ជែ​ម​ស៍ ដែល​បាន​ធ្វើឡើង​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៧​នោះ រួមទាំង​ជម្រើស​សម្រាប់ Bayern Munich ផ្តល់​កិច្ចសន្យា​អចិន្ត្រៃយ៍​ក្នុងតម្លៃ​៣៧​លាន​ផោន ផងដែរ​។​
​ ​
ជែ​ម​ស៍ រកបាន​៣​គ្រាប់​និង​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ពីរ​គ្រាប់​ផ្សេងទៀត​ក្នុងការ​បង្ហាញ មុខ​១២​លើក​សម្រាប់​ក្រុម Bayern នៅក្នុង​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ