​រថយន្ត​២​គ្រឿង​បុក​គ្នា​មនុស្ស​៦​នាក់​រងរបួស​នៅ​ស្រុក​ព្រៃនប់​

626
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​រវាង រថយន្ត​និង​រថយន្តបុក​គ្នា​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ។​

លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់​បានឱ្យដឹងថា​៖​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២៣​ខែមករា​២០១៩​នេះ​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​រថយន្ត​ទំនើប​ពីរ​គ្រឿង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ​ស្រុក​ព្រៃនប់ បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល មនុស្ស​ចំនួន​៦​នាក់​។

​បន្ទាប់មក​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ យកមក​ព្យាបាល​នៅ​គ្លីនិក​ឯកជន លិ គឹម​ឌី វាលរេញ​៖ ១.​ឈ្មោះ ស្រ៊ុន ឡុង​ហេង​អ្នកបើកបរ​រថយន្ត KING LONG ។​២.​ឈ្មោះ ទូ ហ៊ូ​ទុង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ (​ជនជាតិ​ចិន​) ។​៣.​ឈ្មោះ ហ៊ិ​ន ស្រី​ពេជ្រ ភេទ​ស្រី អាយុ ២៩​ឆ្នាំ ។​៤.​ឈ្មោះ ហង្ស ចាន់​ចំរើន​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​។​៥.​សាំង​សារឿន​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​។​៦.​និង​អ្នករួមដំណើរ​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​រងរបួស​ធ្ងន់​។

រថយន្ត​ទាំងពីរ​គ្រឿង​សមត្ថកិច្ច​បាន​ចាត់​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕S/​