រដ្ឋបាល​ក្រុង​បាន​ណែនាំ​និង​ព្រមាន​ថែមទៀត​ពី​ក្តីបារម្ភ​ខ្វះ​ទឹក​ពិសេស​ទប់ស្កាត់​កា​រីង​ខះទឹក​ស្ទឺ​ង​

612
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​បាន​ណែនាំ​និង​ព្រមាន​ថែមទៀត​ពី​ក្តីបារម្ភ​ខ្វះ​ទឹក ពិសេស​ទប់ស្កាត់​ការី​ង​ខះទឹក​ស្ទឺ​ង​សិរីសោភ័ណ ជា​ស្ទឹងធំ​បង្អស់​ទី​២​នៃ​ខេត្តបន្ទាយមានជ័យ​។​

​លោក​ហ៊ឹ​ល​រ៉ា​យ៉ាគ​ណៈ​អភិបាលក្រុង​សិរីសោភ័ណ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​បានឱ្យដឹងថា​:​ការចាត់វិធានការ​នេះ គណ​:​បញ្ជាការ​កងឯកភាព អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​បន្ត​សកម្ម​ចាត់វិធានកា​រ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​។​ត្រូវ​ជូនដំណឹង​ទៅដល់​ប្រជាពលរដ្ឋ​និង​អ្នកពាក់ព័ន្ធ​ដែល​ប្រក​បរប​ធ្វើស្រែ​ប្រាំង​ទូទាំង​ក្រុង​ក៏​ដូច​អ្នកប្រើប្រាស់​ទឹក​ច្រើនៗ​មិន​អនុញ្ញាត​ឲ្យ​បង្កបង្កើនផល​ស្រូវប្រាំង​ជា​លើក​ទី​២​ឬ​បូម​យក​ទឹក​ទៀត​ទេ​។​

​លោក​បន្តថា​:​នោះ​គឺ​ដើម្បី​ត្រៀម​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង​ខាងមុខ​ដែល​អាច​ប្រឈម​នឹង​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​នឹង​អនុវត្ត​ទៅតាម​សារ​ចរ​ណែនាំ​របស់​រាជ​ដ្ឋា​ភិ​បាល​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ។

​សូម​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​កម្ពុជា ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៩ បានចេញ​សារាចរ​ណែនាំ​លេខ​០២ សរ​ណន ស្ដីពី​ការចាត់វិធានការ ការថែរក្សា​ទឹក​នៅ​ដើមឆ្នាំ​២០១៩ ពិសេស​ក្នុង​ខែមេសា និង​ខែឧសភា អាច​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹក ដោយ​ឆ្នាំនេះ​រដូវប្រាំង​ក្តៅ​ហួតហែង សីតុណ្ហភាព​អតិបរមា អាច​ហក់​ឡើង​ពី​៤០-៤២​អង្សា​សេ​។

​ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល​ហាម​មិន​ឲ្យ​មានការ​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​២​នោះទេ​ដើម្បី​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ស្រោចស្រព​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ក្រៅពី​ដំណាំ​ស្រូវ​។​

​សូម​រំលឹកថា​កាលពី​ឆ្នាំ​២០១៦​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​បាន​ជួបនឹង​គ្រោះរាំងស្ងួត​ខ្វះខាត​ទឺ​ក​ធ្ងន់ធ្ងរ​ជាងគេ​ក្នុងប្រទេស​។ ក្រុង​សិរីសោភ័ណ ក៏​ជា​ក្រុង​មួយ​ក្នុងចំណោម​ស្រុក​ក្រុង​៧​លើ​៩​នៃ​ខេត្ត ដែល​ខ្វះ​ទឹក ។ ក្នុងនោះ​ស្ទឹង​សិរីសោភ័ណ​បាន​រឹង​ខះ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​៕S/

រូបថត : រដ្ឋបាល​ក្រុង​សិរីសោភ័ណ​ណែនាំ​និង​ព្រមាន​ថែមទៀត​ពី​ក្តីបារម្ភ​ខ្វះ​ទឹក ពិសេស​ទប់ស្កាត់​ការី​ង​ខះទឹក​ស្ទឺ​ង​(​រូប​:​ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ