សម្តេចនាយក​រដ្ឋមន្ត្រី​​បញ្ជាក់​អំពី​លទ្ធផល​នៃ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​

926
ចែករម្លែក

ដោយៈ​បូព៌​ព្រឹក្ស​,​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ថ្ងៃ​២៣​ខែមករា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​គណៈប្រតិភូ​នឹង​អញ្ជើញ​និវត្ត​មកកាន់​ប្រទេស​វិញ​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ប្រកបដោយ​ផ្លែផ្កា​រយៈពេល​បួន​ថ្ងៃ​(​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២៣​ខែមករា​)​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែលជា​មិត្ត​ដែកថែប​។​

សម្តេចតេជោហ៊ុនសែនខណៈជួបជាមួយលោកស៊ីជីនភីងប្រធានាធិបតីចិន(រូបថតផេកសម្តេចតេជោ)


​ពី​ប្រទេស​ចិន​នា​ព្រឹក​ថ្ងៃទី​២៣​ខែមករា​នេះ​នៅ​មុនពេល​សម្តេច​តេ​ជោ​និង​ប្រតិភូ​មាតុភូមិ​និវត្ត​សម្តេច​តេជោហ៊ុនសែន​បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា​នៅ​ព្រឹក​ថ្ងៃទី​២៣​មករា​នេះ​ខ្ញុំ​នឹង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​វិល​មកកាន់​មាតុប្រទេស​វិញ​បន្ទាប់ពី​បានបញ្ចប់​ទស្សនកិច្ច​ផ្លូវការ​៣​ថ្ងៃ​នៅ​ប្រទេស​ចិន​។​នៅក្នុង​ដំណើ​ទស្សនកិច្ច​នេះ ខ្ញុំ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​, លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាង និង លោក​ប្រធានរដ្ឋសភា វ៉ាង យ៉ាង ដែល​បាន​រិត​ចំណងមិត្តភាព​ប្រទេស​យើង​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​រឹងមាំ​ថែមទៀត ជាពិសេស​​គឺ​បាន​ពង្រឹង​និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​សំខាន់ៗ​ដូចជា កសិកម្ម​, ពាណិជ្ជកម្ម ,​វិនិយោគ​, ទេសចរណ៍​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាដើម​។​កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​រួចហើយ​ដើម្បី​ជំរុញ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ជាមួយ​ប្រទេស​ចិន​ឲ្យ​បាន​ជោគជ័យ​។​ទន្ទឹមនឹង​នេះដែរ​ប្រទេស​យើង​ទាំងពី​នឹង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ឡើងដល់​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣​។​

សម្តេចតេជោហ៊ុនសែននិងលោកនាយករដ្ឋមន្រ្តីចិនលីឃឺឈាង(រូបថតផេកសម្តេចតេជោ)

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា​នៅក្នុង​ទស្សនកិច្ច​លើក​នេះ​រដ្ឋាភិបាល​ប្រទេស​ចិន​ជា​បងប្អូន​បាន​ផ្តល់នូវ​ជំនួយ​ជិត​៦០០​លាន​ដុល្លារ​ហើយ​បាន​ដំឡើង​កូតា​អង្ករ​ចេញមក​ចិន​រហូតដល់​បួន​សែន​តោន​ដល់​កម្ពុជា​ទៀតផង​។​កម្ពុជា​និង​ចិន គឺ​គោរព​ស្រឡាញ់គ្នា​ដូចជា​បងប្អូន​។​ការរីកចម្រើន​របស់​កម្ពុជា​មកទល់​សព្វថ្ងៃ​គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​ទំនាក់ទំនង​ដ៏​ល្អ និង​ការចូលរួម​របស់​មិត្ត​ចិន​បានឡើយ​។​

​សម្តេច​បានបញ្ជាក់​នៅមុន​បញ្ចប់​សំណេរ​នេះ​ទៀតថា​ក្នុងនាម​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ សូម​អរគុណ​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​ដែលជា​និច្ច​ជា​កាល​គឺ​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា​អោយបាន​រីកចម្រើន​មកទល់​សព្វថ្ងៃ​៕​សរន​