ចង់​បញ្ចុះទម្ងន់​ឲ្យ​មាន​ប្រសិទ្ធភាព ចូរ​បំពេញ​សារជាតិ​៤​នេះ ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​

622
ចែករម្លែក

​របប​ទទួលទាន​គួបផ្សំ​អាហារ​មួយ​ត្រឹមត្រូវ អាចជួយ​រំញោច​កោសិកា​ក្នុង​សរីរាង្គ​ដុតបំផ្លាញ​កាឡូរី​បាន​យ៉ាងច្រើន ។ ប្រការនេះ នឹង​ជួយ​ដំណើរការ​ហ្វឹកហាត់​បញ្ចុះ​ទម្ងន់​ប្រែជា​មាន​ប្រសិទ្ធភាព​។​

​សារជាតិ​៤​ខាងក្រោម​នេះ ចាំបាច់​បំផុត​សម្រាប់​ជួយ​ដល់​ដំណើរការ​បញ្ចុះទម្ងន់​បាន​លឿន និង​ជោគជ័យ ។​

វីតាមីន D
​វិទ្យាសាស្ត្រ​បានបញ្ជាក់​ថា វីតាមីន D ជួយ​កោសិកា​ក្នុង​សរីរាង្គ​ប្រតិកម្ម​ជាមួយ​អាំង​ស៊ុយ​លីន​, អ័រម៉ូន ត្រូវបាន​បញ្ចេញ​ពី​ក្រពេញ​លំពែង ។ អាំង​ស៊ុយ​លីន មាន​តួនាទី​សំខាន់​ជួយ​ស្ករ គ្លុយកូស​ចូលក្នុង​កោសិកា ។ កោសិកា​នឹង​ប្រើប្រាស់​គ្លុយកូស​ធ្វើ​ថាមពល​ដើម្បី​មាន​សម្មភាព ។​

​ពេល​កម្រិត​វីតាមីន D ថយចុះ​, អ័រម៉ូន​ប៉ា​រ៉ា​ទី​រ៉ូ​អ៊ី​ដ នឹង​កើនឡើង បង្ក​ប្រតិកម្ម​មួយចំនួន​ក្នុង​សរីរាង្គ ។ លទ្ធផល​គឺ​កោសិកា​ខ្លាញ់​ក្នុង​សរីរាង្គ​នឹង​ប្រែក្លាយ​ស្ករ​គ្លុយកូស​ក្នុង​ឈាម​ទៅជា​ខ្លាញ់​លើស និង​ស្តុក​ទុក​ជំនួស​ឲ្យ​ការដុត​បំផ្លាញ​ជា​ថាមពល​ដើម្បី​ចិញ្ចឹម​កោសិកា ។​

​កាល់ស្យូម​
​កាល់ស្យូម​ជា​សារជាតិ​រ៉ែ​ធ្វើ​សកម្មភាព​ទន្ទឹមគ្នា​នឹង​វីតាមីន D ដើម្បី​ជួយ​សរីរាង្គ​បន្ថយ​ខ្លាញ់ ។ កាល់ស្យូម​ក៏​ជំរុញ​ល្បឿន​បញ្ចុះទម្ងន់ ដោយ​វិធី​ចងសម្ព័ន្ធ​ជាមួយ​ជាតិ​ខ្លាញ់​ក្នុង​ផ្លូវ​រំលាយ​អាហារ ។ ការ​ចងសម្ព័ន្ធ​នេះ​អាច​ទប់ស្កាត់​ជាតិ​ខ្លាញ់​ត្រូវបាន​ស្រូប​ចូល​ឈាម ។​

ប្រូតេអ៊ីន​
ប្រូតេអ៊ីន​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​យូរ ផ្តើម​ពី​នោះ​ជួយ​ឲ្យ​ការហូប​តម​ងាយស្រួល​ជាង ។​

​រួមជាមួយ​វីតាមីន D និង​កាល់ស្យូម​, ប្រូតេអ៊ីន​ជួយ​សរីរាង្គ​រក្សា​បរិមាណ​សាច់ដុំ​ពេល​បញ្ចុះទម្ងន់ ។ ពោលគឺ​ពេល​ស្រក​ទម្ងន់ យើង​អាច​បន្ថយ​ខ្លាញ់​ច្រើនជាង និង​មិនសូវ​បាត់បង់​សាច់ដុំ​ជាង ។​

អាស៊ីត​ខ្លាញ់ Omega-3
Omega-3 ជួយ​បញ្ចុះទម្ងន់​ដោយ​វិធី​រំញោច​សកម្មភាព​ពពួក​អង់​ហ្ស៊ី​ម​មានលទ្ធភាព​ជំរុញ​ដំណើរការ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​កោសិកា ។​

Omega-3 នៅ​ជួយ​បង្កើន​អ័រម៉ូន leptin, ជួយ​រំញោច​ដំណើរ​ការដុត​ខ្លាញ់​លើស និង​បន្ថយ​អារម្មណ៍​ឃ្លាន ៕ ប្រែ​សម្រួល​: រតនៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ