វៀតណាម​ដាក់​ទោ​សបុរ​សម្នាក់​ឱ្យ​ជាប់គុក​ឆ្នាំ​១៤​ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋអំណាច​

728
ចែករម្លែក

​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២៣​ខែមករា​ថា​តុលាការ​នៅ​ប្រទេស​វៀតណាម​បានដាក់​គុក​បុរស​ម្នាក់​ឱ្យ​ជា​គុក​១៤​ឆ្នាំ​ពីបទ​​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋអំណាច​ដោយ​ធ្វើ​សកម្មភាព​ជាមួយ​ក្រុម​មួយ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​

​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក Phan Van Binh អាយុ​៤៧​ឆ្នាំនេះ ត្រូវបាន​ចោទប្រកាន់​ដោយ​​តុលាការ​នេះ​ពីបទ​ធ្វើ​ការឱ្យ​ក្រុម​មួយ​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​California សហរដ្ឋអាមេរិក ដែលមាន​ឈ្មោះថា “​រដ្ឋាភិបាល​ជាតិ​បណ្ដោះអាសន្ន​នៃ​ប្រទេស​​វៀតណាម​” ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​។​

​ក្រសួង​នេះ​បាន​និយាយ​ដោយ​ដកស្រង់​ការសម្រេច​របស់​ក្រុម​រដ្ឋអាជ្ញា​ក្នុងអំឡុង​ការ​វិនិច្ឆយ​ទោស​នៅ​ខេត្ត​Khanh Hoa ថា “​សកម្មភាព​របស់លោក Phan Van Binh គឺ ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​ដោយ​ធ្វើឱ្យប៉ះពាល់​ដល់​ឯកភាព​ជាតិ​សន្តិសុខ​ជាតិ និង​ប្រឆាំងនឹង​ផលប្រយោជន៍​ជាតិ​”​។​

​ក្រសួង​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា លោក Phan Van Binh បាន​បង្ហោះ​អត្ថបទ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​យកចិត្តទុកដាក់​លើ​រូប​​ភាព​របស់​ហូជីមិញ​និង​មេដឹកនាំ​គណបក្ស​និង​រដ្ឋ​ដែល​សំដៅ​ដល់​មេដឹកនាំ​បដិវត្តន៍​វៀតណាម​និង​ប្រធានាធិបតី​”​។​

​ក្រសួង​នេះ​បាន​បន្តថា ” ការ​បង្ហោះ​អត្ថបទ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក របស់លោក Phan Van Binh បានធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​ប្រវត្តិសាស្ត្រ​និង​ការណែនាំ​របស់​បក្ស​និង​គោល​​នយោបាយ​និង​ច្បាប់​របស់​រដ្ឋ​ក្នុង​បំណង​ផ្ដួលរំលំ​រដ្ឋអំណាច​របស់​ប្រជាជន​”៕​ដោយ​៖​សុខា​/sn