រឿង​ឧក្រិដ្ឋជន​បែប​ស៊ើបអង្កេត​នឹង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ CTN & MyTV ក្នុងពេល​ឆាប់ៗ​

1001
ចែករម្លែក
  • 15
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ទូរទស្សន៍ CTN បើកសម្ពោធ​ជា​ផ្លូវការ​នៃ​ខ្សែភាពយន្ដ ឧក្រិដ្ឋជន នៅ Legend Cinema Eden Garden Boeung Kak នៅ​ព្រលប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ នេះ​។​

​ឧក្រិដ្ឋជន គឺជា​ខ្សែភាពយន្ដ​ភាគ​បែប​ស៊ើបអង្កេត​ថ្មី ដែល​នឹងមាន​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ CTN & MyTV ក្នុងពេល​ឆាប់ៗ​នេះ​។ ខ្សែភាពយន្ដ​ភាគ​ដែល​ពីមួយ​វគ្គ​ទៅមួយ​វគ្គ គឺ​សុទ្ធសឹងតែ​ជាការ​ស៊ើបអង្កេត​វែកមុខ​រក​ឧក្រិដ្ឋជន តាម​កោសល្យ​វិ​ច្ច័​យ​លក្ខណៈ​វិទ្យាសាស្ដ្រ និង​ភស្ដុតាង​នានា ដែល​បន្សល់ទុក​ដោយ​ជនសង្ស័យ​។ ឈុត​ឆាក​នីមួយៗ​បង្កប់​ទៅដោយ អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា ពិបាក​នឹង​វិ​ន្ឆ័​យ​ថា តើ​តួអង្គ​មួយណា​ដែលជា​ឧក្រិដ្ឋជន​ពិតប្រាកដ​។ ខ្សែភាពយន្ដ​នេះ ក៏​រួមចំណែក​ជួយ​ដល់​ទស្សនិកជន ឲ្យ​ចេះ​វិភាព ចេះ​ពិចារណា​ពី​អង្គហេតុ​នីមួយៗ​ដែល​បាន​កើតឡើង​នៅក្នុង​សង្គម​។

​បើ​ចង់​ជ្រាប​ច្បាស់ តើ​វា​នឹងមាន​អ្វីខ្លះ កើតឡើង សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា នៅលើ​កញ្ចក់​ទូរ​ទស្ស CTN ផ្សាយ​ផ្ទាល់​រៀងរាល់ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៧ ដល់​ម៉ោង​៨​យប់ និង MyTV វេលា​ម៉ោង ២​ដល់​ម៉ោង​៣​រសៀល​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ