ក្រុមហ៊ុន Honor ចេញ​ទូរស័ព្ទ View20 ទំហំ​កាមេរ៉ា ៤៨ មេ​ហ្គា​ភិ​ច​សែ​ល​ដំបូងបង្អស់​លើ​ពិភពលោក​

847
ចែករម្លែក

​ក្រុមហ៊ុន Honour បានចេញ​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ចុងក្រោយ​បំផុត​របស់ខ្លួន​ជាមួយនឹង​កាមេរ៉ា​ដែលមាន Sensor ខ្ពស់បំផុត​រហូតដល់​ទៅ​ទំហំ ៤៨ មេ​ហ្គា​ភិ​ច​សែ​ល​។​

​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​ជឿថា ទូរស័ព្ទ​ថ្មី ដែលមាន​លក្ខណៈ​ឌី​ហ្សា​ញ​ច្នៃប្រឌិត​ថ្មី​នេះ គួរតែ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នេះ​ងាក​ចេញពី​ស្រមោល​របស់​ក្រុមហ៊ុនមេ Huawei​។​

​ក្រុមហ៊ុន Honour បានប្រកាស​បង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ខ្លួន View20 កាលពី​ថ្ងៃ​អង្គារ ទី​២២ មករា​។​

​វា​មាន​កាមេរ៉ា​មុខ​ដែល​ព័ទ្ធជុំវិញ​ទាំងស្រុង​ដោយ​អេក្រង់ ដែល​ផ្តល់នូវ​ផ្ទៃ​ទំនេរ​ច្រើន​នៅលើ​អេក្រង់​។​

​ទូរស័ព្ទ​នេះ​ត្រូវបាន​បំពាក់​ជាមួយ​ឧបករណ៍​ចាប់​សញ្ញា​រូបភាព (Sensor) និង​ប្រព័ន្ធ​ដំណើរការ​រូបភាព​កម្រិត​ខ្ពស់ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​នៃ Sensor កាមេរ៉ា​ក្រោយ​ទំហំ ៤៨ ព្រមទាំង​កាមេរ៉ា​ខាងមុខ ២៥ មេ​ហ្គា​ភិ​ច​សែ​ល​។​

​លោក រូ ប៊ី​ខា (Ru Bhikha) អ្នកឯកទេស​ខាង​ទូរស័ព្ទ​ចល័ត​នៅ​វេ​ប​សាយ uSwitch.com បាន​និយាយថា “Honour ដ៏​ល្បីល្បាញ​លាក់​មុខ​នេះ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​នៅក្នុង​ស្រមោល​របស់​ក្រុមហ៊ុនមេ Huawei របស់ខ្លួន ប៉ុន្តែ​ការមកដល់​នៃ​ស្មា​ត​ហ្វូ​ន​ចុងក្រោយ​បំផុត​របស់ខ្លួន​អាច​នឹង​បំភ្លឺ​ភ្លើង​ច្រើន​ដល់​ក្រុមហ៊ុន​ផលិត​នេះ​ដោយ​ខ្លួនឯង​វិញ​”៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ View20

ទីតាំងផ្សាយពាណិជ្ជកម្ម