រឿង​ចម្លែក​អំពី​តុក្កតា​ស្ថិតក្នុង​ផ្នូរ​ចេះ​យំ​

2168
ចែករម្លែក

​ប្រជាជន​នៅ​ភូមិ​មួយ​នៅ​អា​ហ្ស​ង់​ទីន កំពុង​ភ្ញាក់ផ្អើល​លាយ​នឹង​ក្តីបារម្ភ​ក្រោយ​ការរកឃើញ​តុក្កតា មួយ​យំ​ចេញ​ទឹកភ្នែក នៅក្នុង​ផ្នូរ​របស់​ក្មេងស្រី​ម្នាក់ ។​

អាថ៌កំបាំង​អំពី​តុក្កតា​យំ​ក្នុង​ផ្នូរ​ក្មេងស្រី​
​ឆ្នាំ​២០០៣ ក្មេងស្រី​តូច​ម្នា​ក់នៅ​ភូមិ ចា​ណា (Chanar) ដែលមាន​ចំនួន​ប្រជាជន​មិន​ដល់ .១០០០ នាក់ រស់នៅ ស្ថិតនៅក្នុង​ខេត្ត ឡា រី​យ៉ូ​ហ្សា ( La Rioja) ដាច់​ស​ង្វេ​ង​របស់​អា​ហ្ស​ង់​ទីន បាន​ស្លាប់ ។ សាកសព​របស់​នាង​ត្រូវបាន​បញ្ចុះ​ក្នុង​ផ្នូរ​មួយ​ដាក់​ពេញ​ទៅដោយ​របស់​លេង និង​តុក្កតា ។​

​ជាង ១០ ឆ្នាំ បាន​កន្លងទៅ និង​ពុំមាន​អ្វី​គួរ​ឲ្យ​ខ្លាច​កើតឡើង រហូតមក​ទល់នឹង​ឆ្នាំនេះ ។ នៅ​ឱកាស​បុណ្យ ហា​ឡូ​វេន អ្នកភូមិ​បាន​រកឃើញ​មាន​តំណក់ទឹកភ្នែក​រមៀល​ចេញពី​ផែនថ្ពាល់​របស់​តុក្កតា​មួយ​នៅក្នុង​ផ្នូរ របស់​ក្មេងស្រី ។ នៅ​ប្រទេស​អាមេរិក​ឡាទីន​ជាច្រើន​, បុណ្យ ហា​ឡូ​វេន ត្រូវបាន​គេ​ដឹងថា​ជា​ថ្ងៃបុណ្យ​របស់​អ្នកស្លាប់ ។​

​លោក ម៉ា​សេឡា ឌី​យ៉ា​ស (Marcela Diaz) អ្នកកាសែត​មួយរូប​ដែល​បាន​ទៅ​ទស្សនា​ភូមិ​នេះ​បា ឲ្យ​ដឹងថាៈ «​អ្នក​ជិត​ម្នាក់​និយាយថា លោក​បានឮ​សម្លេង​ក្មេង​យំ​ក្នុង​ទី​បញ្ចុះសព ។ លោក និង​អ្នកភូមិ​ជាច្រើន​បាន​ទៅ​មើល​តើ​មានរឿង​អ្វី​កើតឡើង ហើយ​ពេល​ចូលក្នុង​ផ្នូរ​របស់​ក្មេងស្រី ពួកគេ​បានឃើញ​តុក្កតា​មួយ​មាន​ហូរ​ទឹកភ្នែក​កាត់​ថ្ពាល់​» ។​

​លោក បាន និយាយ​បន្ថែមថា ក្នុងចំណោម​តុក្កតា​ក្នុង​ផ្នូរ មាន​តុក្កតា​មួយ​ធំជាងគេ និង​មានមុខមាត់​កខ្វក់​, ជួនកាល​តុក្កតា​នេះ​មើលទៅ​គួរ​ឲ្យ​ខ្លាច​ហាក់ដូច​ចេតនា​បន្លាច​ដោយ​ការ​សម្លឹង​ថ្មែ​មករក​គេ ៕ ​ប្រែ​សម្រួលៈ រតនៈ​

​រូបថត​តុក្កតា​”​ខ្មោច​សណ្ឋិត​” ចេះ​យំ​ចេញ​ទឹកភ្នែក​ក្នុង​ផ្នូរ​របស់​ក្មេងស្រី​នៅ ចា​ណា
​រូបថត​តុក្កតា​”​ខ្មោច​សណ្ឋិត​” ចេះ​យំ​ចេញ​ទឹកភ្នែក​ក្នុង​ផ្នូរ​របស់​ក្មេងស្រី​នៅ ចា​ណា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ