​រថយន្ត​ដឹក​ខ្សាច់​បុក​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ស្រុក​កំពង់ត្របែក​

1114
ចែករម្លែក
  • 22
    Shares

(​ព្រៃវែង​)៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តើ​ត​ហេតុ​នៅពេល​ជិៈ​ម៉ូតូ​តាមផ្លូវ​បម្រុង​បត់​ចូល​ផ្ទះ​ហើយ​ត្រូវបាន​រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​បុក​ពីក្រោយ​និង​កិន​ឡើង​កំប៉ែត​ខ្លួន​រីឯ​តៃកុង​រថយន្ត​រត់គេច​បាត់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ដូន​ទុង ឃុំ​ប្រាសាទ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៧​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ​ពណ៌​ស ដឹក​ខ្សាច់​ពេញ ពាក់​ស្លាក​លេខ​ភព​3C.4748 បើកបរ​ពី​លិចទៅ​កើត​។​ពេលមកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ប​ពី​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FP.3990​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​ឈ្មោះ​រី​លី​នី​ត​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដូន​ទុង​ឃុំ​ប្រាសាទ​ស្លាប់​នៅ​និង​កន្លែង​។​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង​និង​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​ចំពោះ​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​បំពេញ​ឯកសារ​តាម​នីតិវិធី​៕S/​ដោយ​៖​ចាន់ ថន​

​រថយន្ត​ដឹក​ខ្សាច់​បុក​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម