ក្បួនទ័ព​វិល​ទៅកាន់​បន្ទាយ​វិញ​នៅ​ព្រឹក​នេះ តែ​កងកម្លាំង​នៅតែ​ឈរជើងនៅ​តំបន់​នោះ

1202
ចែករម្លែក

(​ភ្នំពេញ​) ៖​ក្រោយពី​ភាព​ប្រទាញប្រទង់​ព្រំដែន​ត្រូវបាន​ដោះស្រាយ​ចប់​ភ្លាមៗ​ដោយសារតែ​ភាពក្លាហាន​និង​វៃឆ្លាត​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នោះ កងទ័ព​កម្ពុជា​ដែល​ចល័ត​ដោយ​រថក្រោះ​និង​កាំភ្លើង​ធំ​ទៅកាន់​ខេត្តស្ទឹងត្រែង​បាននិងកំពុង​ធ្វើដំណើ​រវិ​ល​ចូល​បន្ទាយ វិញ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ។​

​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​កង​អង្គរក្ស​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង​ប៊ុន​ហៀ​ង បាន​ប្រាប់​សារព័ត៌មាន​នគរបាល​ជាតិ​កាលពី​ល្ងាចម៉ិញ​ថា ” វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៣ ខែសីហា ស្អែក​នេះ​កងទ័ព​កម្ពុជា​នឹង​​វិល​ត្រលប់​ទៅវិញ​ហើយ “​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា ឧ​ត្ត​ម​សេនីយ៍​ឯក ឈុំ សុជាតិ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ដដែល​ថា កងទ័ព​របស់​ឡាវ​បាន ​ឯកភាព​ដកចេញ​ពី​តំបន់​ព្រំដែន​មាន​ជម្លោះ​ដែល​បាននិងកំពុង​ប្រឈម​នៅក្នុង​ខេត្តស្ទឹងត្រែង​ហើយ ចាប់ពី​ថ្ងៃស្អែក​តទៅ​ដោយ​ថ្ងៃ​​ភាគី​ឡាវ​សុំ​ពេល​មួយថ្ងៃ​ដើម្បី​រៀបចំ​អីវ៉ាន់​សិន ។​ទោះជា​យ៉ាងណា នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយរង​សេនាធិការ​ចំរុះ​បាន​អះអាង​ប្រាប់​សារព័ត៌មាន​កាលពី​ម្សិល​ម៉ុ​ញ​ថា គិត​ត្រឹម​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ភាគី​ឡាវ​បាន​ដក​កងទ័ព​របស់ខ្លួន ចេញពី​ទឹកដី​កម្ពុជា​រួច​អស់ហើយ​។​

​ទោះជា​ឡាវ​បាន​ដកទ័ព​ចេញពី​តំបន់​ជម្លោះ​ក្នុង​ទឹកដី​កម្ពុជា​និង​ទុកអោយ​ផ្នែក​បច្ចេកទេស​ដោះស្រាយ​រឿង​ខ្សែបន្ទាត់​ព្រំដែន ក៏​កម្ពុជា​​រក្សា​កម្លាំង​ឈរជើង​នៅ​តំបន់​នោះ ហើយ​រំពឹងថា​នឹង​បន្ត​កសាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ​សាជាថ្មី​ក្រោយពី​កងកម្លាំង​ឡាវ​ចុះមក​រារាំង​ធ្វើអោយ​អាកខាន​កន្លងមក​។​នេះ​បើតាម លោក​ផៃ ស៊ី​ផាន ប្រាប់​វិទ្យុ​ជា​ភាសា​ខ្មែរ​មួយ​។​

​គួរ​ជម្រាប​ថា ប្រមុខ​ដឹកនាំ​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​អញ្ជើញ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​សាធារណៈ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​យ៉ាង​បន្ទាន់ ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​នាយករដ្ឋមន្ត្រី​ឡាវ ។​

​នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ដក​កងកម្លាំង​ប្រដាប់ អាវុធ​ទាំង​អស់​របស់ខ្លួន ចេញពី​តំបន់​ក្បែរ​អូ​អាឡៃ និង​តំបន់ អូរ​តា​ង៉ាវ ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​នឹង​ខេត្ត​អា​តា​ពើ របស់​ប្រទេស​ឡាវ​ដោយ​គ្មាន​លក្ខខណ្ឌ​ហើយ​ភាគី​ឡាវ​បាន​យ​លើ​ព្រម​តាម​សំណើ​។​

​ការដែល​សម្តេច​តេ​ជោ ធ្វើដំណើរ​ទៅកាន់​ឡាវ​ដោយផ្ទាល់​ក្នុងពេល​សម្តេច​បញ្ជា​បញ្ជូន​ទ័ព​ទៅកាន់​តំបន់​ជម្លោះ​បែបនេះ​បង្ហាញ​ភាព​វៃឆ្លាត​​ផង​និង​ក្លាហាន​ដ៏​កម្រ​ផង ដែល​មេដឹកនាំ​ពិភពលោក​ភាគច្រើន​មិនអាច​ធ្វើកើត​។​វៃឆ្លាត​ត្រង់​ថា សម្តេច​លេង​យុទ្ធវិធី​ចរចា​ផង ដាក់​សម្ពាធ​ផង​ដើម្បីអោយ​គូបដិបក្ខបាត់បង់​ភាព​ចចេស​រឹងរូស​របស់គេ ព្រោះ​ចរចា​ការទូត​អស់​៤​ខែ​ហើយ ឡាវ​មិនបាន​ធ្វើតាម​និង​ត​តប​មក​​កម្ពុជា​ឡើយ ពោលគឺ​បើ​មិន​ប្រើ​រូបភាព​កម្លាំង​ទេ ឡាវ​មិន​ដកទ័ព​ឡើយ​៕ដោយ៖វាសនា