រលក​កម្តៅ​ជិត​៥០​អង្សា​សម្លាប់​សេះ​ព្រៃ​អូស្ត្រាលី​ជាង​៩០​ក្បាល​

676
ចែករម្លែក

​អាជ្ញាធរ​និយាយថា​រលក​កម្ដៅ​ខ្លាំង​នៅ​អូស្ត្រាលី​បាន​នាំឱ្យ​ងាប់​សេះ​ព្រៃ​ជាង ៩០ ក្បាល​នៅ​តំបន់​ដាច់ស្រយាល​មួយ​។​

​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​បាន​រកឃើញ​សេះ​ងាប់​នៅ​ជិត​ត្រពាំងទឹក​រីងស្ងួត​មួយ​ក្បែរ​តំបន់​អា​លី​ស​ស្ព្រី​ង (Alice Springs) ក្នុង​ដែនដី​ភាគ​ខាងជើង​កាលពី​សប្ដាហ៍​មុន​។​

​សេះ​ប្រមាណ ៤០ ក្បាល​បាន​ងាប់​រួចទៅហើយ​ដោយសារ​ខ្វះ​ជាតិ​ទឹក​និង​អត់ឃ្លាន​។ សេះ​នៅរស់​ផ្សេងទៀត ចុងក្រោយ​ក៏ត្រូវ​ងាប់​ដែរ​។​

​ការ​ងាប់​សេះ​ដ៏​ច្រើន​នេះ​កើតឡើង​ចំពេល​មាន​កម្តៅ​ក្តៅ​ខ្លាំង​បំបែក​ឯតទគ្គ​កម្ម ៤៩,៥ អង្សា​នៅ​ភាគ​ខាងជើង​ទីក្រុង​អាដេ​ឡេ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​អូស្ត្រាលី​។​

​សីតុណ្ហភាព​បាន​កើន​ឡើងដល់ ៤៧,៧ អង្សា​នៅក្នុង​ទីក្រុង​អាដេ​ឡេ​ទាំងមូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​មករា ដោយ​បំបែក​កំណត់ត្រា​ក្នុង​ឆ្នាំ ១៩៣៩៕ ដោយ៖ កញ្ញាដាលីស

សេះ​ជាង​៩០​ក្បាល​ងាប់​ក្បែរ​ត្រពាំង​រីងស្ងួត​មួយ​នៅ​ដែនដី​ខាងជើង​របស់​អូស្ត្រាលី