​ឃុន ឌី​ម៉ា ជួប​ជើង​ខ្លាំង​ថៃ ផាន ផា​យ៉ាក់​

1076
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ម្ចាស់​មេដាយមាស ស៊ី​ហ្គេម​របស់​កម្ពុជា ឃុន ឌី​ម៉ា ក្លិប​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នឹង​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ផាន ផា​យ៉ាក់ (Phan Phayak) លើស​ង្វៀន Boostron Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​២៧ មករា ២០១៩ ។​

​លោក ថៃ អ៊ូ ដែលជា​ប្រធាន​សមាគម​ប្រដាល់ ខេត្តបន្ទាយមានជ័យ និង​ជា​អ្នកដឹកនាំ អ្នក​ប្រដាល់​បរទេស មក​ប្រកួត នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ បាន​អះអាងថា អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នកខ្លាំង ក្នុងចំណោម​អ្នកខ្លាំង នៅក្នុង​ប្រទេស​ថៃ តែ ឌី​ម៉ា ក៏​ជា​កំពូល​អ្នកខ្លាំង របស់​កម្ពុជា​ដែរ ។​

ឃុន ឌី​ម៉ា និង​ផាន ផា​យ៉ាក់​

​ឌី​ម៉ា មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៣​ដង ឈ្នះ​៨៩​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ផ្លែ​វ៉ៃ​ល្អ ចេញចូល​រហ័ស និង​ចេះ​ប្រែប្រួល​ឥរិយាបទ ប្រកួត​ទៅតាម ការប្រែប្រួល​របស់​គូប្រកួត ។​

​ចំពោះ ផាន ផា​យ៉ាក់ វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៦៣​ដង និង​ចាញ់​១២​ដង​។ ឌី​ម៉ា អាច​យកឈ្នះ​ជើង​ខ្លាំង​ថៃ រូបនេះ​ឬទេ ? ។​

​អ្នក​ប្រដាល់​កម្ពុជា រិ​ន សា​រ័ត្ន ក្លិប Top Team Cambodia ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ហ្វា មឺ​ឆៃ (Fa Mechhai) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ ហ្វា មឺ​ឆៃ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ២-៣ លើក​ហើយ គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​អន់​នោះឡើយ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៥៣​ដង​ចាញ់​១២​ដង ។

​ចំពោះ​សា​រ័ត្ន ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែរ តែមួយ​រយៈ​នេះ គេ​មិនសូវ​មានឱកាស មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ។ សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៨​ដង ឈ្នះ​៣៤​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ ៣​ដង ។ ជំនួប​មួយ​នេះ មិនដឹងថា នរណា ជា​អ្នកមាន​សមត្ថភាព ដណ្ដើម​ជ័យជំនះ​នោះឡើយ ។​

​រិ​ន សា​រ័ត្ន និង​ហ្វា មឺ​ឆៃ​

​ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ អ្នក​ប្រដាល់​អ៊ីរ៉ង់ ឈ្មោះ អា​លី ហ្វា​រ៉ា​ហ្សា​ដេ (Ali Farazadeh) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ព្រំ​ម៉ាញ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៦​ដង ឈ្នះ​៥១​ដង ចាញ់​១៤​ដង ស្មើ​ពិន្ទុ​១​ដង ។ ចំពោះ​អ្នក​ប្រដាល់​អ៊ីរ៉ង់ អា​លី​ ហ្វា​រ៉ា​ហ្សា​ដេ​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ទើប​បានតែ ១៣​ដង ឈ្នះ​១០​ដង និង​ចាញ់ ៣​ដង ។ ព្រំ​ម៉ាញ ពេលខ្លះ​គេ​វ៉ៃ​បានល្អ តែ​ពេលខ្លះ អន់​តែម្ដង​។ ការប្រកួត​មួយ​នេះ យ៉ាងម៉េច​ដែរ ៕v

ម៉ន ព្រំ​ម៉ាញ និង អា​លី ហ្វា​រ៉ា​ហ្សា​ដេ​

ទីតាំងផ្សាយពាណិជ្ជកម្ម