ប្រើ​កង​ដែក​សម្រេច​កាម​ដោយ​ខ្លួនឯង​ខុស​បច្ចេកទេស​ជាប់​ដក​លែងរួច​

1836
ចែករម្លែក

​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​បាន​ជួយ​អន្តរាគមន៍​កាត់កង​ដែក​តូច​ពីរ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​បុរស​ម្នាក់ នៅ​ថៃ បន្ទាប់ពី​បុរស​រូបនោះ​យក​វា​ស៊ក​លិង្គ​ចូល ដើម្បី​ព្យាយាម​សម្រេច​កាម​ដោយ​ខ្លួនឯង ប៉ុន្តែ​ការ​ស៊យ​នោះ​ក៏​ភ្លាត់ស្នៀត​ត្រូវ​ខ្មាស​គេ​បែបនេះ​។​

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា​ខណៈពេល​បុរស​វ័យ​៣៣​ឆ្នាំ​ដែលមាន​ឈ្មោះ​វី​រ៉ាត់ (Wirat) ខាងលើនេះ​កំពុង​សម្រេច​កាម​ដោយ​ខ្លួនឯង​នៅផ្ទះ​ក៏​ស្រាប់តែ​លិង្គ​របស់គាត់​រអិល​ចូល​កង​ដែក​តូច​ទាំងនោះ ។​

​វា​បាន​ជាប់​ដក​មិន​រួចហើយ​លិង្គ​របស់គាត់​ក៏​ចាប់ផ្តើម​ហើម​ធ្វើឱ្យ​គាត់​ឈឺ​ចុកចាប់​យ៉ាងខ្លាំង​។​បុរស​នេះ​បាន​ទៅ​មន្ទីរពេទ្យក្រុង​ប៉ាត់​តា​យ៉ា (Pattaya City Hospital) ក្នុងប្រទេស​ថៃ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៤ ខែមិថុនា​ហើយ​បាន​អង្វរ​ឱ្យ​គ្រូពេទ្យ​ជួយ​វះកាត់​យក​ឧបករណ៍​សិច​នេះ​ចេញពី​លិង្គ​របស់ខ្លួន​។​

​ពេលនោះ​ដោយសារតែ​ទាល់​តម្រិះ​មិនដឹង​ធ្វើ​ម៉េច​កើត​ក្រុមគ្រូពេទ្យ​បាន​ទូរស័ព្ទ​ហៅ​ភ្នាក់ងារ​សង្គ្រោះ​ហើយ​រួមគ្នា​កាត់កង​ទាំងនេះ​ចោល​ដោយ​ជោគជ័យ​ដោយ​ចំណាយពេល​ប្រហែល​កន្លះ​ម៉ោង​៕ ​ប្រែ​សម្រួលៈ ខុម​