រឿង​៥​ចាំបាច់​ត្រូវធ្វើ​ភ្លាម​ពេល​មាន​សញ្ញា​ផ្តាសាយ​

743
ចែករម្លែក

​វេជ្ជបណ្ឌិត នី​គិត ស៊ុន​ប៉ាល (Niket Sonpal) និង​អ្នកជំនាញ ការរំលាយ​អាហារ​នៅ​អាម៉េរិក បានឱ្យ ដឹងថា​សញ្ញា​ដំបូងៗ​របស់​ជំងឺ​ផ្តាសាយ អាច​រួមមាន​អារម្មណ៍​គ្រុនក្តៅ​, ស្រៀវស្រាញ​, ក្អក​, ហៀរ​សំបោរ ឬ តឹង​ច្រមុះ​, ឈឺ​រោយ​សរីរាង្គ​, ឈឺ ក្បាល​, អស់កម្លាំង និង​ក្អួតចង្អោរ ឬ រាករូស ។​

​ប្រសិន​អ្នកមាន​រោគសញ្ញា​ខាង លើ​នេះ​មួយ​ឬ​ច្រើនជាង​, ចូរ​ធ្វើ រឿង​ទាំងឡាយ​ខាងក្រោម​នេះ មុន ពេល​លេបថ្នាំ​តាម​វេជ្ជបញ្ជា​របស់ គ្រូពេទ្យ ។​
​ ​
លាងដៃ​
លាងដៃ​អាច​បន្ថយ​ហានិភ័យ ចម្លង​វីរុស​ទៅ​មនុស្ស​ម្នាក់ទៀត ។ “​នេះ​ជា​វិធី​មួយ​ដ៏​ងាយស្រួល ដើម្បី ទប់ស្កាត់​ការ​រាលដាល​របស់​មេរោគ​”​។ លោក​វេជ្ជបណ្ឌិត​បាន​អះអាងថា ការ​លាងដៃ អាចជួយ​បន្ថយ​១៦​ភាគរយ នូវ​ហានិភ័យ​កើត​ជំងឺ​ផ្លូវដង្ហើម ។​
•
បញ្ឈប់​កិច្ចការ​ធ្វើឱ្យ​បាក់កម្លាំង​
​បញ្ឈប់​ហាត់ប្រាណ និង​មិន​ធ្វើ អ្វី​ហួសកម្លាំង ព្រោះ​ពេល​បានកើត​ផ្តាសាយ​ប្រសិន​អ្នក​ខំប្រឹង ទៅតាម​ទម្លាប់​ប្រចាំថ្ងៃ​នឹងធ្វើ​ឱ្យ​អ្នក​បាត់ បង់​ទឹក​នាំឱ្យ​រោគសញ្ញា​កាន់តែ អាក្រក់ ។​
•
កុំ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​កដោយ​ខ្លួនឯង​
ប្រសិន​អ្នក​កើត​ជំងឺ​ផ្តាសាយ​, ក្នុង​រង្វង់​៤៨​ម៉ោង ដំបូង​ក្រោយពេល ឆ្លង​ជំងឺ​វេជ្ជបណ្ឌិត​អាចឱ្យ​ប្រើ Tamiflu ថ្នាំ​ប្រឆាំង​វីរុស​មួយ​ប្រភេទ អាច​បង្រួញ​បរិមាណ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ។ កុំ​ប្រើ​ថ្នាំ​ដោយ​ខ្លួនឯង​, ចូរ ទៅ​ជួប​វេជ្ជបណ្ឌិត និង​លេបថ្នាំ​តាម វេជ្ជបញ្ជា ។​

•​លេបថ្នាំ​បន្ថយ​ការឈឺចាប់​
​ថ្នាំ​បន្ថយ​ការឈឺចាប់​ដូចជា ibuprofen ឬ acetaminophen អាច បន្ថយ​រោគសញ្ញា​ផ្តាសាយ​, ពិសេស គឺ​ប្រសិន​អ្នក​គ្រុនក្តៅ ។ ថ្នាំ​នេះ​ប្រសិន ប្រើ​ត្រឹមត្រូវ គឺជា​កូនសោ​ដើម្បី​បន្ថយ ការឈឺចាប់​រាងកាយ​, ឈឺក្បាល និង រោគសញ្ញា​ឈឺ​ពាក់ព័ន្ធ​ដល់​ផ្តាសាយ ។​
​ ​•
គេង​ឱ្យបាន​ច្រើន​
ការឱ្យ​ខួរក្បាល​សម្រាក​អាចជួយ​អ្នក​ស្តារ​សុខភាព​បាន​លឿន ។​ការស្រាវជ្រាវ​បង្ហាញថា​ប្រូតេអ៊ីន មួយ​ប្រភេទ ដែល​ខួរក្បាល​ផលិត​ក្នុង ពេល​គេង​អាចជួយ​បង្កើនល្បឿន​ជាសះស្បើយ​របស់ ជំងឺ​ផ្តាសាយ ៕ ប្រែ​សម្រួល​: រតនៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ